ហាងលក់សម្លៀកបំពាក់ TEN11 ទួលទំពូង មានអ្នកឆ្លងកូវីដ១៩ចេញចូល (Video Inside)

អ្នកដែលដែលធ្លាប់បានទៅហាងលក់សម្លៀកបំពាក់ TEN11 ទួលទំពូង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាម ដានសុខភាព។ ហាងលក់សម្លៀកបំពាក់ TEN11 ទួលទំពូង មានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ សង្កាត់ទួល ទំពូង១ ក្នុងខណ្ឌចំការមន។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅហាងលក់សម្លៀកបំពាក់ TEN11សាខាទួលទំពូង នៅថ្ងៃទី៩មិថុនា ចន្លោះពីម៉ោង១១ដល់ម៉ោង ១១និង២០នាទីព្រឹក។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩  បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បាន ទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន រយៈពេល ១៤ ថ្ងៃ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner