រថយន្តដឹកទំនិញបុករថយន្តកាមរី បាឡែនជិះមួយគ្រួសារ ស្លាប់ម្នាក់និងរបួសជាច្រើននាក់ នៅស្តុបណតប្រីត

ភ្នំពេញ ៖ មនុស្សប្រុសស្រីក្មេងចាស់មួយគ្រួសារចំនួន៥នាក់ ក្នុងនោះមានស្ត្រីម្នាក់ស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ និងប្រុសស្រីក្មេងចាស់៤ នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះរថយន្ដកាមរីបាឡែនមួយគ្រឿងត្រូវរថយន្តប្រភេទដឹកទំនិញធុនយក្សបុកចំពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១១ និង ២០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចស្តុបប្រីត តាមដោយផ្លូវ ២០០៤ កែងនិងផ្លូវណតប្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់និងរបួសធ្ងន់ស្រាលមិនស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកាមរីបាឡែន ពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA-8975បើកបរជាលក្ខណៈគ្រួសារមានប្រុសស្រីក្មេងចាស់ចំនួន៥នាក់ បានធ្វេីដំណើរតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចស្តុបបែកជាបួនចំណុចកើតហេតុកើយហេតុខាងលើ ក៏មានរថយន្តប្រភេទដឹកទំនិញធុនយក្សមួយគ្រឿង ម៉ាកFUSOក្បាលពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ3A-2426បើកបរដោយបុរសម្នាក់រួមដំណើរនឹងព្រូពីរនាក់ទៀត ធ្វេីដំណើរតាមបណ្តោយផ្លូវណតប្រីតទិសដៅពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ បុកពីចំហៀងរថយន្តកាមរីបាឡែនខាងស្តាំពេញទំហឹង បណ្ដាលឲ្យស្ត្រីវ័យចំណាស់ម្នាក់ដែលអង្គុយនៅខាងមុខអែបនឹងតាកុងគៀបជាប់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ ចំណែកក្មេងចាស់ប្រុសស្រី៤នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកស្ត្រីដែលស្លាប់ជាប់នៅក្នុងរថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចនាំគ្នាជួយគាស់ចេញយកសពមកតម្កល់ទុកក្នុងរថយន្ត សាមុយបណ្ដោះអាសន្ន ។ ចំណែកតៃកុងរថយន្តបង្កឃើញសភាពមិនស្រួលបើកទ្វារចុះរត់គេចខ្លួនបាត់ស្រម៉ោល បន្សល់ព្រូពីរនាក់រត់មិនទាន់ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុទុកគាត់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner