អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៧លាន៧៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៤ម៉ឺននាក់ និងជាសះស្បើយ១៦២លាន២៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៧លាន៧៨ម៉ឺន៨ពាន់៣៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៤ម៉ឺន៨ពាន់១៦៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦២លាន២៨ម៉ឺន៥ពាន់៩៦៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៣៦ម៉ឺន៥ពាន់៩៨៥នាក់ ស្លាប់ចំនួន៦១ម៉ឺន៦ពាន់១៥០នាក់ និងជាសះស្បើយចំនួន២៨លាន៦១ម៉ឺន៦ពាន់៤៩៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៦៩ម៉ឺន៩ពាន់៥៥៥នាក់ ស្លាប់៣៨ម៉ឺន១ពាន់៩៣១នាក់ និងជាសះស្បើយ២៨លាន៤៨ម៉ឺន៤ពាន់៥៤៤នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៦២ម៉ឺន៩ពាន់៧១៤នាក់ ស្លាប់ចំនួន៤៩ម៉ឺន៣ពាន់៨៣៧នាក់ និងជាសះស្បើយ១៦លាន៣ម៉ឺន៦០១នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner