ឥណ្ឌាបើកទទួលភ្ញៀវទេសចរអោយចូលទស្សនាប្រាសាទ Taj Mahal ដ៏ល្បីឡើងវិញ ក្នុងគោលបំណងស្តារសេដ្ឋកិច្ចប្រទេសខ្លួន

ឥណ្ឌា ឥណ្ឌាបានចាប់ផ្តើមដកចេញនូវវិធានការរឹតត្បិត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ សំដៅជួយសង្គ្រោះសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ ។

ជាក់ស្តែងប្រាសាទថ្មកែវពណ៌ស តាច់ ម៉ាហាល់ (Taj Mahal) ដ៏ល្បីល្បាញមួយនៅប្រទេសឥណ្ឌា នៅថ្ងៃពុធនេះ បានបើកទ្វារឡើងវិញសារជាថ្មីហើយ ។ បើទោះជាមានការបើកទ្វារឡើងវិញក៏ដោយ ប៉ុន្តែអ្នកទេសចរចំនួន៦៥០នាក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតអោយចូលទស្សនានៅក្នុងបរិវេណនៃប្រាសាទ ។ ប្រាសាទថ្មកែវពណ៌ស តាច់ ម៉ាហាល់ នេះ ស្ថិតនៅភាគខាងជើងទីក្រុងអាហ្គ្រា រដ្ឋអ៊ូតា ប្រាដេស ហើយជាធម្មតាបានទាក់ទាញភ្ញៀវទេសចរចន្លោះពី ៧ ទៅ ៨លាននាក់ជារៀងរាល់ឆ្នាំ ឬជាមធ្យមជាង២ម៉ឺននាក់ក្នុងមួយថ្ងៃ ។

សូមរំលឹកឡើងវិញថា ប្រាសាទថ្មកែវពណ៌ស ត្រូវបានបិទទ្វារកាលពីដើមខែមេសាកន្លងមក ចំពេលដែលប្រទេសឥណ្ឌាបានដាក់ចេញនូវវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ដែលបានចម្លង និងសម្លាប់មនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ ៕ ប្រភព៖ AP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner