ជប៉ុនត្រៀមដកចេញការប្រកាសស្ថានភាពអាសន្នចំពោះខេត្តចំនួន៩នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

ជប៉ុន ជប៉ុនត្រៀមដកការប្រកាសស្ថានភាពអាសន្ននៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ សម្រាប់ខេត្តចំនួន០៩ ក្នុងនោះរួមមានទាំងទីក្រុងតូក្យូ និងអូសាកាផងដែរ ហើយថា រដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការណ៍ពាក់កណ្តាលគ្រាអាសន្នមកជំនួសនៅក្នុងខេត្តចំនួន៧ នៃខេត្តទាំងនោះ ។

នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ បានប្រាប់អ្នកយកព័ត៌មាននាពេលថ្មីៗនេះថា ការសម្រេចចិត្តនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ ទោះជាយ៉ាងណា អភិបាលក្រុងអូសាកា លោក Hirofumi Yoshimura បានជំទាស់នឹងសេចក្តីសម្រេចលុបស្ថានអាសន្ន ដោយនិយាយថា លោកនឹងស្នើរឱ្យចាត់វិធានការពាក់កណ្តាលគ្រាអាសន្ន ដើម្បីជៀសវាងការងើបឡើងវិញនៃការឆ្លង ។

ដោយឡែកអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនក៏បាននិយាយនៅថ្ងៃពុធនេះដែរថា ជប៉ុននឹងសម្រេចចិត្តក្នុងខែនេះ ថាតើនឹងអនុញ្ញាតអោយមានអ្នកទស្សនាក្នុងស្រុកអាចចូលរូមក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូដែរឬយ៉ាងណា បន្ទាប់ពីអ្នកជំនាញបានចុះហត្ថលេខាលើផែនការ ដើម្បីអនុញ្ញាតអោយមានមនុស្សរហូតដល់១ម៉ឺននាក់នៅក្នុងព្រឹត្តិការណ៍នេះ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner