សហគមន៍ និងជំនាញពាក់ព័ន្ធសម្តែងក្តីព្រួយបារម្ភ ពីការបាត់បង់ សត្វផ្សោត ខណះសត្វផ្សោតទឹកសាប បានស្លាប់ជាបន្តបន្ទាប់ជិត ផុតពូជអស់ពីប្រទេសកម្ពុជាទៅហើយនោះ(មានវីដេអូ)

អត្ថបទដោយ៖
ជា សេឌី

Video https://fb.watch/6ar_r-mNTP/


ខេត្តស្ទឹងត្រែង៖ ក្រុមប្រជាសហគមន៍និងជំនាញនៃខណ្ឌរដ្ឋបាលជលផល ក៏ដូចជាអាជ្ញធរពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង បានសម្តែងការព្រួយបារម្ភ ខណះសត្វផ្សោតបានស្លាប់ជាបន្តបន្ទាប់ជិតផុតពូជអស់ទៅហើយ គ្រាដែលអ្នកជំនាញបាននិយាយថា ចំនួនសត្វផ្សោតទឹកសាបនៅប្រទេសកម្ពុជាយើង នៅមានចំនួនតិចតួចបំផុត ។

ជាក់ស្តែងនៅពេលថ្មីៗនេះ សត្វផ្សោតញី១ក្បាលទម្ងន់១៨០គីឡូក្រាម ប្រវែង២,៣ម៉ែត្រ និងពុំមានធ្មេញឡើយ (ធ្មេញសឹកនិងបាក់អស់ហើយ) ។ បានស្លាប់អណ្តែតទឹកនៅក្នុងភូមិសាស្រ្តអន្លង់ឈើទាល ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ ហើយការស្លាប់របស់សត្វផ្សោតនេះ ជំនាញបានឲ្យដឹងថា.អាចបណ្តាលមកពីវ័យចាស់ជរា ។

អ្នកជំនាញផ្នែកជលផល អតីតនាយខណ្ឌ បច្ចុប្បន្នជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានបញ្ជាក់នាពេលថ្មីៗនេះថាៈសត្វផ្សោត Irrawaddy នៃទន្លេមេគង្គ ដែលប្រជាជនមូលដ្ឋានហៅថា សត្វផ្សោត
ទន្លេមេគង្គ ត្រូវបានបែងចែកជាពីរក្រុមដាច់ដោយឡែកពីគ្នា រួមមានៈក្រុមដែលរស់នៅតាមដងទន្លេក្នុងប្រទេសកម្ពុជា
យើង និងក្រុមដែលរស់នៅអន្លង់ឈើទាលនៃទន្លេដែលជាព្រំប្រទល់រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ប្រទេស
ឡាវ ។ ដោយផ្អែកតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវតាំងពីឆ្នាំ២០០៧ ដោយប្រើវិធីសាស្ត្រថតរូប! ក្រុមស្រាវជ្រាវមិនបានឃើញសត្វផ្សោត១ក្បាលណា
នៃក្រុមផ្សោតនៅអន្លង់ឈើទាល មករួមរស់ជាមួយក្រុមផ្សោតនៅប្រទេសកម្ពុជាយើងឡើយ ។

លោក ទុំ នីរ៉ូ បានបញ្ជាក់ទៀតថាៈកាលពីទស្សវត្សន៍ឆ្នាំ១៩៩០ សត្វផ្សោតនៅអន្លង់ឈើទាលមានចំនួនសរុបរហូតដល់២៥ក្បាលឯណោះ។ ចំនួននេះបានធ្លាក់ចុះមកត្រឹម៨ក្បាលក្នុងឆ្នាំ២០០៨. ហើយចុះមកនៅ៦ក្បាលក្នុងឆ្នាំ២០១២នៅសល់៣ក្បាល ក្នុងឆ្នាំ២០១៩ និង២
ក្បាលក្នុងឆ្នាំ២០២១នេះ ។ អាស្រ័យដោយសត្វផ្សោត១ក្បាល ក្នុងចំណោមសត្វផ្សោតសរុប២ក្បាល ដែលនៅសល់នោះ បានស្លាប់កាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២១កន្លងមកនេះ ចំនួនសរុបនៃសត្វផ្សោតនៅអន្លង់ឈើទាល នាពេលបច្ចុប្បន្ននេះ គឺនៅសល់ត្រឹមតែ១ក្បាលប៉ុណ្ណោះ ។ សូមបញ្ជាក់ថាៈអន្លង់ឈើទាល ស្ថិតក្នុងភូមិអូរស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹង
ត្រែង ។

លោកប្រធានមន្ទីរកសិកម្ម បានបញ្ជាក់បន្តទៀតថាៈភាគច្រើននៃការស្លាប់របស់សត្វផ្សោតនៅអន្លង់ឈើទាល បង្កឡើងដោយការនេសាទដែលប្រើឧបករណ៍មង និងការនេសាទខុសច្បាប់ (គ្រឿងឆក់ គ្រាប់បែកសប្បនិមិ្មត្ត និងនុយដែលមានសារធាតុគីមីពុល) ដែលបង្កឡើងដោយអ្នកនេសាទជនជាតិឡាវ ។ ក្រៅពីនេះការសាងសង់ទំនប់វារីអគ្គីសនី ដនសាហុង ដែលមានទីតាំងចម្ងាយ១,៥គីឡូម៉ែត្រ ពីព្រំប្រទល់នៃខេត្តស្ទឹងត្រែង បាននឹងកំពុងបង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ទីជម្រកដែលជាអន្លង់ទឹកជ្រៅ និងជីវចម្រុះជលផល ពិសេសសត្វផ្សោត ។ ហើយអ្នកនេសាទជនជាតិឡាវ បាននឹងកំពុងប្រើប្រាស់ឧបករណ៍មងចាប់ត្រី នៅតាមដងទន្លេដែលជាព្រំប្រទល់នៃប្រទេសទាំងពីរ ដែលឧបករណ៍នេះ ត្រូវបានហាមដោយអនុក្រិត្យលេខ
១៥៥អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាលកម្ពុជា ៕ម៉ាវិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner