វ៉ាក់សាំងការពារកូវីដ-១៩ ស៊ីណូវ៉ាក់ចំនួន ១លានដូសទៀត គ្រោងនឹងដឹកមកដល់កម្ពុជា នៅចុងសប្ដាហ៏នេះ

អត្ថបទដោយ៖
ធី ដា

យោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ត្រូវបានប្រពន្ធ័ផ្សព្វផ្សាយក្នុងស្រុកស្រង់សំដីថា វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ របស់ចិនចំនួន១លានដូសទៀត គ្រោងនឹងដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី ១៩មិថុនា ឆ្នាំ២០២១ខាងមុខ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលតាមគម្រោងនឹងចាក់ជូនប្រជាពលរដ្ឋឲ្យបាន១០លាននាក់ នៅដំណាច់ខែវិច្ឆិកាឆ្នាំ២០២១។

គិតត្រឹមថ្ងៃទី១៧មិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង៨លានដូសរួចមកហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ ជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជា ប្រភេទស៊ីណូហ្វាម ចំនួន២លាន២សែនដូស, ជំនួយពីអង្គការសុខភាពពិភពលោកតាមរយៈ មជ្ឈមណ្ឌល COVAX ចំនួន ៣២ម៉ឺន៤ពាន់ដូស និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាលមានចំនួន៥លាន៥សសែនដូស ក្នុងនោះប្រភេទស៊ីណូវ៉ាក់ ចំនួន ៤លាន៥សែនដូស និង ស៊ីណូហ្វាម ចំនួន១លានដូស។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៦មិថុនាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៣លាន១សែន៣ម៉ឺន៨ពាន់៥៨៤នាក់ហើយដែលស្មើនឹង៣១,៣៩%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន២លាន៦សែន២ម៉ឺន៣ពាន់៤៦៦នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner