អ៉ីតាលី កក់កៅអីវគ្គ១៦ក្រុម នៃ Euro 2020 មុនគេ

ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលី បានឈ្នះកៅអីឡើងទៅវគ្គ ១៦ក្រុម ពាន UEFA Euro 2020 មុនគេ នៅពេលរកបាន ៦ពិន្ទុ ក្រោយឈ្នះ២ប្រកួតជាប់គ្នា ក្នុងពូល A ក្រោយយកឈ្នះស្វីស ៣-០ កាលពីយប់មិញថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ។


ក្រោមការដឹកនាំដោយលោក Roberto Mancini ក្រុមអ៉ីតាលី រកបាន ៣ពិន្ទុ នាកីឡដ្ឋាន Stadio Olimpico ដែលស្ថិតក្នុងទីក្រុង Rome ប្រទេសអ៉ីតាលី រួមទាំងយកឈ្នះតួកគី ៣-០ ផងដែរ កាលពីថ្ងៃបើកឆាក Euro 2020 ។ អ៊ីតាលី នៅសល់ ១ប្រកួតទៀត ត្រូវប៉ះជម្រើសជាតិវ៉េល នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។


រីឯ១ប្រកួតនៅយប់មិញនេះដែរ ក្រុមជម្រើសជាតិវ៉េល រកបាន៣ពិន្ទុដែរ ក្រោយយកឈ្នះ តួកគី ២-០ ដោយរកបាន ៤ពិន្ទុក្រោយឆ្លងកាត់ ២ប្រកួត មានសង្ឃឹមឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ នៅប្រកួចុងក្រោយជាមួយក្រុមអ៉ីតាលី ។ ខណ:ក្រុមតួគី បានធ្លាក់ក្រោយចាញ់វែល នៅប្រកួតទី២ ទោះបីសល់មួយប្រកួតទៀតក៏ដោយ ។
គួរបញ្ជាក់ថា មួយប្រកួតចុងក្រោយ ក្នុងពូល B នេះ គឺក្រុមវែល ប៉ះ អុីតាលី , ក្រុមស្វីស ប៉ះ តួគី ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner