រកឃើញអ្នកវិជ្ជមានកូវីដថ្មីចំនួន២២ នាក់ នៅស្រុកបរិបូណ៌ក្នុងចំណោម ៧៨នាក់ជាកម្មករដែលធ្វើការនៅក្នុងរោងចក្រស្រុកក្រគរ ខេត្តពោធិ៍សាត់

អត្ថបទដោយ៖
ធី ដា

កំពង់ឆ្នាំង ៖ ព័ត៌មានបឋមដែលអ្នកយកព័ត៌មានយើងទទួលបាននៅព្រឹកថ្ងៃទី ១៧ ខែមិថុនាឆ្នាំ២០២១នេះលោក វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបានបញ្ជាក់ឲ្យដឹងតាមទូរសព្ទថា នៅល្ងាចថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ក្រុមការងារខេត្តកំពង់ឆ្នាំងបានរកឃើញកម្មករ ចំនួន ២២នាក់ រស់នៅក្នុងស្រុកបរិបូណ៌មានវិជ្ជមានកូវីដ១៩ តាមឧបករណ៍តេស្តរហ័ស ក្នុងចំណោម ៧៨ នាក់ ជាកម្មករធ្វើការនៅក្នុងរោងចក្រ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក ប្រាក់វ៉ុន បានបញ្ជាក់ថានេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះមិនទាន់យកជាផ្លូវការទេ ដោយយើងត្រូវបញ្ជូនសំណាកពួកគាត់យកទៅវិទ្យាស្ថានប៉ាស្ទ័រក្រុងភ្នំពេញបន្តទៀត ដោយឡែកអ្នកមានវិជ្ជមានខាងលើនេះយើងនឹងរៀបចំឲ្យពួកគាត់សម្រាកព្យាបាលនៅក្នុងស្រុកបរិបូណ៌តែម្ដង ចំណែកអ្នកអវិជ្ជមានត្រូវឱ្យគាត់ធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចិត្តាឡីស័ក ក្នុងស្រុកបរិបូណ៌ ។

ដោយឡែក ឯកឧត្តម អម សុភា អភិបាលរងកំពង់ឆ្នាំង និងប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ចំនូន ៨១៨នាក់ បានទៅធ្វើជាកម្មកររោងចក្រនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ហើយនៅល្ងាចថ្ងៃទី១៦ ខែមិថុនា កម្មករចំនួន ៧៨នាក់មានអាការៈមិនស្រួលខ្លួនបានមកធ្វើសំណាក និងធ្វើតេស្តនៅមន្ទីរពេទ្យស្រុកបរិបូណ៌ ដោយមានការសហការរបស់មន្ទីរការងារខេត្តពោធិ៍សាត់ និងមន្ទីរការងារខេត្តកំពង់ឆ្នាំងផងដែរ ក្នុងនោះយើងរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២២នាក់ ប៉ុន្តែនេះគ្រា ន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះមិនទាន់ជាផ្លូវការនៅឡើយទេ ៕
សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner