ក្រុមជម្រើសជាតិកម្ពុជា នឹងលេងវគ្គជម្រុះ AFC ASIAN CUP 2023 ដើម្បីស្វែងរក២ក្រុម ឡើងទៅវគ្គចែកពូល ជុំទី៣

សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC បានកំណត់បង្ហាញនូវពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC ASIAN Cup 2023 នៅប្រទេសចិន ដោយការប្រកួតជម្រុះ Play-off មានចំនួន៤ក្រុម គឺក្រុមជម្រើសជាតិកម្ពុជា ឥណ្ឌូណេស៊ី ឆៃនិសតៃប៉ិ (Chinese Taipei) និងក្រុមកោះហ្គាម (Guam)។
ក្រុមទាំង៤នេះមានចំណាត់ថ្នាក់ទាបជាងគេបំផុតក្នុងចំណាត់ថ្នាក់លេខ ៣៦ដល់៣៩នៃទ្វីបអាស៊ី ដែលត្រូវបាន AFC កំណត់ឲ្យប្រកួតជម្រុះ Play-off ដើម្បីស្វែងរក២ក្រុមជ័យលាភីឡើងទៅប្រកួតនៅវគ្គចែកពូល ជុំទី៣ ។

បច្ចុប្បន្នមានក្រុមចំនួន២២បានឡើងទៅរួចជាស្រេចនៃវគ្គចែកពូល២៤ក្រុមនេះ ខណៈ២ក្រុមទៀតនឹងស្វែងរកចេញពីវគ្គ Play-off ដើម្បីបង្គ្រប់កៅអី២៤ក្រុម។ ការចាប់ឆ្នោតវគ្គ Play-off នៃការប្រកួតពានរង្វាន់បាល់ទាត់ទ្វីបអាស៊ីនឹងត្រូវធ្វើឡើង នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ កាលបរិច្ឆេទនៃការប្រកួតប្រកួតគ្រោងនឹងធ្វើឡើងនាថ្ងៃទី៧ ខែកញ្ញា និង១២ ខែតុលា ឆ្នាំ២០២១។ វគ្គជម្រុះក្នុងពូលជុំទី៣ ដែលមាន២៤ក្រុមនឹងស្វែងរកក្រុមខ្លាំងចំនួន១១ក្រុមឡើងទៅប្រកួតវគ្គចែកពូលជុំផ្តាច់ព្រ័ត្រជាមួយក្រុមខ្លាំងៗរង់ចាំស្រាប់ចំនួន១៣ក្រុម សរុប២៤ក្រុម ដែលនឹងធ្វើឡើងនៅប្រទេសចិន នាឆ្នាំ២០២៣ ខាងមុខ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner