ពានរង្វាន់លីគខាប់-League Cup ២០២១ បានរក៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC បានបង្ហាញបេក្ខភាពចំនួន៤ក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងប្រកួតនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៃពានរង្វាន់លីគខាប់-League Cup ២០២១ ។


៤ក្រុមនេះ រួមមាន៖ វិសាខា ព្រះខ័នរាជស្វាយរៀង ទ័ព និង ISI ដង្កោសែនជ័យ នាថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២១ និងវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី២៧មិថុនាខាងមុខ។ ប៉ុន្តែមុនឈានដល់ វគ្គពាក់កណ្តលផ្តាច់ព្រ័ត្រ គឺនៅសល់២ប្រកួតដើម្បីប្រកួតបង្គ្រប់បញ្ចប់ក្នុងពូល A និងពូល B។ ប្រកួតមួយចំនួនត្រូវបានលុបចោល បន្ទាប់ពីបានរកឃើញករណីសង្ស័យវិជ្ជមានកូវីដ-១៩លើក្រុមការងារក្រុមបឹងកេត និងកីឡាករភ្នំពេញក្រោន។ លក្ខខណ្ឌប្រកួតពាននេះ គឺបឹងកេត និងភ្នំពេញក្រោនត្រូវបានដកសិទ្ធិពីការប្រកួត។

វិសាខា និង ISI ដង្កោសែនជ័យនឹងត្រូវជួបគ្នាបង្គ្រប់កិច្ចពូល A ខណៈពូល B ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមទ័ពប្រកួតបង្គ្រប់កិច្ចជាមួយគ្នា នាថ្ងៃទី១៩ ខែមិថុនាដែរ។ ក្រុមទាំងពីរបានយកឈ្នះខេត្តព្រៃវែង ១-០ ដូចគ្នា និងបានយកឈ្នះដោយស្វ័យប្រវត្តិលើក្រុមយុវជនបាទី ដែលរកឃើញករណីសង្ស័យវិជ្ជមានកូវីដ-១៩ដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner