ជប៉ុននឹងចាប់ផ្តើមចេញលិខិតឆ្លងដែនវ៉ាក់សាំងនៅក្នុងខែកក្កដាខាងមុខនេះ (មានវីដេអូ)

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនមានផែនការអនុញ្ញាតអោយទីក្រុងនានា ចាប់ផ្តើមចេញលិខិតឆ្លងដែនវ៉ាក់សាំង ជាឯកសារបញ្ជាក់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គិតចាប់ពីពាក់កណ្តាលខែកក្កដាខាងមុខ នេះបើតាមសារព័ត៌មានក្នុងតំបន់ដកស្រង់ប្រភពពីរដ្ឋាភិបាលដែលបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះ ។

បើតាមរដ្ឋាភិបាលជប៉ុន នៅចុងខែកក្កដា ការិយាល័យរដ្ឋាភិបាលក្នុងតំបន់ នឹងចាប់ផ្តើមចេញវិញ្ញាបនបត្រដោយផ្អែកលើកំណត់ត្រាចាក់វ៉ាក់សាំងដល់ប្រជាជនដែលមានលិខិតឆ្លងដែនត្រឹមត្រូវ ។ ក្នុងនោះ ឯកសារនេះ នឹងបង្ហាញឈ្មោះអ្នកដំណើរ សញ្ជាតិ លេខលិខិតឆ្លងដែន និងកាលបរិច្ឆេទចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជាដើម ។ រដ្ឋាភិបាលជប៉ុនបន្ថែមថា ខ្លួនក៏អាចចេញវិញ្ញាបនប័ត្រឌីជីថល ដែលអាចដាក់ពាក្យសុំតាមអ៊ីនធើណិតបានផងដែរ ។

គួរកត់សម្គាល់ សហភាពអឺរ៉ុបក៏បាននិងកំពុងពិចារណាដាក់ចេញនូវលិខិតវ៉ាក់សាំងផងដែរ ខណៈដែលមេដឹកនាំធុរកិច្ច និងអ្នកផ្សេងទៀតនៅក្នុងប្រទេសជប៉ុន ចង់អោយវិញ្ញាបនប័ត្របែបនេះចេញអោយអ្នកដែលធ្វើដំណើរទៅបរទេសអោយបានឆាប់ៗតាមដែលអាចធ្វើទៅបាន ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner