ឥណ្ឌា​បើកឲ្យចូល​មើល​វិមាន​ ​T​a​j ​Ma​h​a​l​ ​ឡើងវិញ​ហើយ​

កាលពី​ថ្ងៃ​ទី​១​៦​ ​មិថុនា​ ​២​០​២​១​ ​វិមាន​ ​T​a​j ​Ma​h​a​l​ ​របស់​ប្រទេស​ឥណ្ឌា​ ​បាន​បើក​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ឡើងវិញ​ ​ក្នុង​គោលបំណង​ដើម្បី​ស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​។​

​វិមាន​ថា​ច់ ​ម៉ា​ហា​ល់​បាន​បិទទ្វារ​នៅដើម​ខែ​មេសា​ ​កន្លងទៅ​ ​ខណៈ​ដែល​ប្រទេស​ឥណ្ឌា​បាន​ដាក់​ចេញ​នូវ​វិធានការ​បិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​កំពុង​សម្លាប់​មនុស្សរាប់ពាន់​នាក់​ជា​រៀងរាល់ថ្ងៃ​។​

​តាម​ប្រភព​ព័ត៌មាន​មួយ​របស់​ឥណ្ឌា​ ​បាន​ឱ្យ​ដឹង​ថា​មានតែ​ភ្ញៀវ​ទេសចរ​ចំនួន​ ​៦​៥​០​ ​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលក្នុង​បរិវេណ​នៃ​ ​វិមាន​ ​ថា​ច់ ​ម៉ា​ហា​ល់​។​ ​ជា​ធម្មតា​ ​វិមាន​ដ៏​ល្បីល្បាញ​របស់​ឥណ្ឌា​មួយ​នេះ​ ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​មក​ទស្សនា​ ​ជាមធ្យម​ ​២​ម៉ឺន​នាក់​ ​ក្នុងមួយថ្ងៃ​៕​


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner