ទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការឧបត្ថម្ភប្រាក់សង្គ្រោះ៨០ម៉ឺនដុល្លារ (Video Inside)

ជំនួយជាសាច់ប្រាក់សង្រ្គោះបន្ទាន់ចំនួន៨០ម៉ឺនដុល្លានិងស្បៀងអាហារមួយចំនួនទៀត ត្រូវបានទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ បានប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះដើម្បីការចូលរួម ប្រឆាំងការឆ្លងជម្ងឺកូវីដ១៩។

អភិបាលរាជធានីភ្នំពេញ លោកឃួងស្រេង បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារ ស្វីស សម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ ដែលបានផ្តល់ទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូន រដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការឧបត្ថម្ភជីវភាពជូនប្រជា ពលរដ្ឋ ដែលបានរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារមេរោគកូវីដ-១៩ ខណៈការឆ្លងរាលដាលដោយ សាជម្ងឺរាតត្បាតនេះ នៅមិនទាន់មានសញ្ញាណាមួយ បង្ហាញពីការស្រកចុះនៅឡើយទេ។

កម្ពុជាគិតត្រឹមថ្ងៃ ទី ១៧ខែមិថុនា ឆ្នាំ២០២១ ការឆ្លងកូវីដ១៩សរុបទូទាំង ប្រទេសមានចំនួន៤ម៉ឺន៧៨២នាក់, និងការស្លាប់សរុប មានចំនួន៣៨០នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner