កម្ពុជាបញ្ចេញឈ្មោះកីឡាករចូលរួមកីឡាអូឡាំពិករដូវក្ដៅ នៅទីក្រុងតូក្យូ (Video Inside)

សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ចេញឈ្មោះកីឡាករ កីឡាការិនីដែលត្រូវចេញទៅចូលរួមប្រកួតកីឡាអូ ឡាំពិករដូវក្ដៅនៅទីក្រុងតូក្យូប្រទេសជប៉ុនជាផ្លូវការហើយ ។ លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡា ហែលទឹកបានបញ្ជាក់ថាការចូលរួមប្រកួតកីឡាអូឡាំពិកនេះកម្ពុជាទោះបីជាមិនបានចូលរួមប្រកួតជម្រុះ ប៉ុន្តែ កម្ពុជាបានចូលរួមដោយការអនុគ្រោះ(Wild Card) ។លោកបានបន្តថា ការចូលរួមប្រកួតដោយការអនុគ្រោះ បែបនេះ គឺសហព័ន្ធកីឡាហែលទឹកអន្តរជាតិបានទទួលការអនុញ្ញាតឲ្យលេងតែមួយវិញ្ញាសាប៉ុណ្ណោះ គឺវិញ្ញា សាហែលចម្ងាយ៥០ម៉ែត្ររបៀបសេរី ។ លោកបញ្ជាក់ថាប្រសិនបើកម្ពុជាបានចូលរួមដោយធ្វើការប្រកួតជម្រុះ នោះៗកម្ពុជានឹងអាចលេងបានច្រើនវិញ្ញាសា ប៉ុន្តែសម្រាប់ការចូលរួមដោយការអនុគ្រោះបែបនេះគេអនុញ្ញាត ឲ្យលេងតែវិញ្ញាសាហែល៥០ម៉ែត្ររបៀបសេរីតែប៉ុណ្ណោះ ។ លោកបានបញ្ជាក់ថាបន្ទាប់ពីការធ្វើ តេស្តលើសម ត្ថភាពទាំងកីឡាករ និងកីឡាការិនីជាច្រើនលើកច្រើនសារនោះមក សហព័ន្ធបានសម្រេចបញ្ជូនកីឡាករហែម ប៉ុច និងកីឡាការិនី ម៉ីលី មុយនីកចូលរួម ។

កីឡាករហែម ប៉ុចគឺជាកីឡាកររបស់កម្ពុជា ចំណែកកីឡាការិនី ម៉ីលី មុយនីក គឺជាកីឡាការីនីមកពីអាមេរិកព្រោះគាត់ជាកូនកាត់ខ្មែរអាមេរិក ។កីឡាការិនីម៉ីលី មុយនីក ទោះបីបាន រស់នៅប្រទេសអាមេរិកមែន ប៉ុន្តែសហព័ន្ធបានធ្វើតេស្តលើសមត្ថភាពរបស់គេតាមអនឡាញគឺគាត់ពិតជា កីឡាការិនីមួយរូបដែលមានជំនាញហែល៥០ម៉ែត្ររបៀបសេរីតែម្ដង ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner