អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក ៖ សហរដ្ឋអាមេរិកកំពុងចំណាយថវិកាចំនួន៣,២ពាន់លានដុល្លារ ដើម្បីពន្លឿនការអភវិឌ្ឍឱសថប្រឆាំងវីរុសកូវីដ-១៩

អាមេរិក៖ ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅឯសេតវិមាន លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វោស៊ី ជាអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងចំណាយថវិកាចំនួន៣,២ពាន់លានដុល្លារ ក្នុងគោលបំណងជំរុញការអភិវឌ្ឍថ្នាំប្រឆាំងជំងឺកូវីដ-១៩ និង វីរុសគ្រោះថ្នាក់ផ្សេងៗទៀត ដែលអាចក្លាយទៅជារោគរាតត្បាតជាសកល ។

បើតាមលោកវេជ្ជបណ្ឌិត អាន់តូនី ហ្វោស៊ី កម្មវិធីថ្មីនេះ នឹងវិនិយោគលើការពន្លឿនគ្រប់យ៉ាងដែលកំពុងដំណើរការ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប៉ុន្តែក៏នឹងធ្វើការដើម្បីបង្កើតការព្យាបាលថ្មីសម្រាប់វីរុសដទៃទៀតផងដែរ ដោយលោកបានសង្កត់ធ្ងន់ថា ច្បាស់ណាស់ វ៉ាក់សាំងនៅតែជាអាវុធសំខាន់ ក្នុងឃ្លាំងរបស់យើង ។

គួរកត់សម្គាល់ ថ្នាំគ្រាប់ប្រឆាំងនឹងវីរុសកូវីដ១៩ ដែលនឹងកាត់បន្ថយរោគសញ្ញាក្រោយពេលឆ្លងនោះ កំពុងស្ថិតក្នុងការអភិវឌ្ឍ ហើយអាចសម្រេចបាននៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ដោយរង់ចាំបញ្ចប់ការធ្វើតេស្តគ្លីនិកសិន ។ ថវិកាដ៏ច្រើនសម្បើមខាងលើនេះ នឹងជួយពន្លឿនការធ្វើតេស្តគ្លីនិកទាំងនោះ ក៏ដូចជាផ្តល់ការឧបត្ថម្ភបន្ថែមដល់ការស្រាវជ្រាវ ការអភិវឌ្ឍ និងផលិតកម្មផ្នែកឯកជនជាដើម ៕ ប្រភព៖ AP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner