រដ្ឋបាលរាជធានីភ្នំពេញ បានយកនូវទេយ្យទាន ទៅប្រគេនព្រះសង្ឃ និង ចែកជូនតាជី យាយជី បញ្ញវ័ន្តក្មេងវត្ត ប្រជាពលរដ្ឋ ដែលកំពង់ធ្វើចត្តាឡីស័ក នៅវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកទេយ្យទាន មកប្រគេនព្រះសង្ឃ និងចែកជូនប្រជាពលរដ្ឋចំនួន ៣៣៤ អង្គ/នាក់ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនជូនព្រះសង្ឃ និងចែក ជូន តាជី យាយជី បញ្ញវ័ន្តក្មេងវត្ត ប្រជាពលរដ្ឋ ដែលកំពង់ធ្វើចត្តាឡីស័ក នៅវត្តចង្ក្រានតាព្រតាព្រហ្មស្ទឹងមានជ័យ នាព្រឹកថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ។

ក្នុងឱកាសនេះដែរ ឯកឧត្ដមបានពាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសណាក់ សម្តេច តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ តាជី យាយជី បញ្ញវ័ន្តក្មេងវត្ត ក៍ដូចជាព្រះសង្ឃ តាមទីវត្តអារាម នានាក្នុងព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់មក ឯកឧត្ដម បានបន្តទៀតថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសតាជី យាយជី បញ្ញវ័ន្តក្មេងវត្ត និងព្រះសង្ឃ ដែលកំពង់ធ្វើចត្តាឡីស័ក ។
ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ បានជូនពរចំពោះ ព្រះសង្ឃ បញ្ញវ័ន្តក្មេងវត្ត តាជី យាយជី ប្រជាពលរដ្ឋ ដែលធ្វើតេស្តកាលពីម្សិលម៉ិញ ដែលទទួលលទ្ធផលវិជ្ជមាន មេរោគ កូវីដ-១៩ អោយបានឆាប់ជាសះស្បើយ ហើយក្នុងការធ្វើតេស្តនោះ សរុប ចំនួន ៣៧៣ អង្គ/នាក់ វិជ្ជមាន សរុប ៣៩ អង្គ/នាក់ ។ទន្ទឹមនឹងនេះ ឯកឧត្ដម អភិបាលរង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ តាជី យាយជី បញ្ញវ័ន្តក្មេងវត្ត និងព្រះសង្ឃ ដែលកំពង់ធ្វើចត្តាឡីស័ក សូមបន្តអនុវត្តនូវវិធានការក្រសួងសុខាភិបាល និងអនុវត្តនូវវិធាការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល អោយបានខ្ជាប់ខ្ជួន ។

ក្នុងនោះទេយ្យទានដែលប្រគេព្រះសង្ឃ និងចែកជូនតាជី យាយជី បញ្ញវ័ន្តក្មេងវត្ត ប្រជាពលរដ្ឋ រួមមាន ៖

  • អង្ករ ២តោន
  • មី ៣០កេសតូច
  • ទឹកត្រី ១០យួរ
  • ទឹកសុីអុីវ ១០យួរ
  • ទឹកសុទ្ធ ៣០កេស
  • ត្រីខ ៥កេស ដើម្បីសម្រួលដល់ចង្ហាន់ និងជីវភាពប្រចាំថ្ងៃផងដែរ ៕ ដោយ / គ្រី សម្បត្តិ
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner