អាជ្ញាធរខេត្តកោះកុងរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៦៥នាក់ និងជាសះស្បើយ៣ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាកដោយធ្វើតេសរហ័ស (Rapit Test ) រកឃើញជំងឺកូវីដ-១៩ នៅថ្ងៃទី១៧មិថុនាឆ្នាំ២០២១ គេបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦៥នាក់។ អ្នកឆ្លងទាំង៦៥នាក់នោះ រស់នៅស្រុកមណ្ឌលសីមា,ក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិល ខេត្តកោះកុង។ អ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងកន្លែងព្យាបាលមួយចំនួនទៀត។ ជាមួយគ្នានោះ អាជ្ញាធរខេត្តកំពុងបន្តស្វែងរកអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានបន្ថែមទៀត។ អាជ្ញាធរខេត្តក៏បានបញ្ជាក់ថា នៅថ្ងៃទី១៧មិថុនា មានអ្នកជំងឺកូវីដ-១៩ចំនួន៣នាក់ បានាជាសះស្បើយផងដែរ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner