ក្រុមហ៊ុន THT ប្ដូរលុយ វេរលុយ ង៉ូវ ឈៀ មានអ្នកឆ្លងកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

អ្នកដែលធ្លាប់បានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅក្រុមហ៊ុន THT ប្ដូរលុយ វេរលុយ ង៉ូវ ឈៀត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ក្រុមហ៊ុន THT ប្ដូរលុយ វេរលុយ ង៉ូវ ឈៀ មានទីតាំងស្ថិតនៅផ្ទះលេខ ៣៧Eo ផ្លូវលេខ ១៩៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹង ថា មាន អ្នកជំងឺកូវីដ-១៩ ចំនួន៥នាក់ដែលជាបុគ្គលិកនៅក្រុមហ៊ុន THT ប្ដូរលុយ វេរលុយ ង៉ូវ ឈៀចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែងនិងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner