ការអាក់ខានឡើងសង្វៀនពុំសូវញឹកញាប់ដូចគេ របស់ កីឡាករ លន បញ្ញា ដោយសារតែ សុខភាព

អត្ថបទដោយ៖
សារ៉ាន ទីងី

មួយរយៈនេះ សង្កេតឃើញថា កីឡាករ គុនខ្មែរ ជួរមុខលន បញ្ញា របស់ក្លិបប្រដាល់ក្រសួងការពារជាតិ ពុំសូវបង្ហាញវត្តមានញឹកញាប់ដូចកីឡាករជើងខ្លាំងដ៏ទៃទៀតឡើយ ដោយមានពេលខ្លះមានឈ្មោះប្រកួតហើយ តែបែជារំសាយការប្រកួតវិញក៏មាន។ បញ្ហានេះ ត្រូវបាន លន បញ្ញា បង្ហើបប្រាប់ថា មូលហេតុ ដែលខ្លួន មិនបានឡើងសង្វៀនញឹកញាប់ ក្នុងរយៈពេលប៉ុន្មានខែនេះ គឺដោយសារ សុខភាព មិនអំណោយផល ត្រូវសម្រាកព្យាបាលមួយរយៈពេលសិន។


បញ្ញា ពន្យល់ថា គ្រូពេទ្យបានប្រាប់អោយរូបគេ ត្រូវសម្រាកទាំងកាឡើងសង្វៀនប្រកួត និងហ្វឹកហាត់មួយរយៈពេល ដើម្បីឲ្យជាសះស្បើយឡើងវិញ។ រីឯ បញ្ហាសុខភាពកើតអ្វីនោះ បញ្ហាមិនបានបញ្ជាក់ ប្រាប់នោះទេ។
កូនសិស្សលោក ធន់ សុភា រូបនេះបន្ថែមទៀតថា រូបគេក៏ចង់ប្រកួតឲ្យបាន២ដងក្នុង១ខែ ដូចកីឡាករផ្សេងៗដែរ ដើម្បីបានថវិកាគ្រាន់ដោះស្រាយជីវភាព ប៉ុន្តែ បញ្ហាដចរៀបរាប់ខាង លើ វារំខានដល់ការឡើងសង្វៀន។
រំលឹកដែរថា លន បញ្ញា ជាសិស្សគុននៃសមាគមប្រដាល់ក្រសួងការពារជាតិ។ ប៉ុន្មានខែមកនេះគេមិនសូវឃើញ លន បញ្ញា ឡើងប្រកួតតាមស្ថានីយញឹកញាប់ដូចកីឡាករផ្សេងៗ នោះទេ ដោយឡែកសប្ដាហ៍នេះដែល ក៏មានឈ្មោះត្រូវប្រកួតនោះ ប៉ុន្តែបានរំសាយវិញហើយ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner