កម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចុះឃាត់ខ្លួនប៉ូលីសក្លែងក្លាយ៤នាក់

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នេះ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បានបើកការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ដែលពួកគេបានក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិជិះរថយន្តអត់ស្លាកលេខដើរអុកឡុកប្រជាពលរដ្ឋនៅមូលដ្ឋាន ។

លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងទៀតថា កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានជិះល្បាតនៅភូមិគំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ហេីយឃេីញការសង្ស័យខាងលេីមានសកម្មភាពមិនប្រក្រតី ក៏បានចុះទៅធ្វើការសាកសួរ តែខាងជនសង្ស័យដែលគ្រោងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិនិងមានការសម្គាល់របស់នគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនិងមានពាក់ឋានន្តរស័ក្កសុទ្ធតែវរសេនីយ៍ទោនិងវរសេនីយ៍ត្រី ធ្វេីប្រងេីយមិនញញើតសមត្ថកិច្ចមូលដ្ឋាននោះឡើយថែមទាំងអង្គុយចុចទូរស័ព្ទហើយខ្ជិលនិយាយជាមួយមន្ត្រីមូលដ្ឋានសូម្បីតែមួយមាត់។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានរាយការណ៍ជូនថ្នាក់លើដើម្បីសុំគោលការណ៍ដោយសារតែជនសង្ស័យស្លៀកពាក់ឯកសណ្ឋាននិងមានកាតសម្គាល់ខ្លួនជាមន្ត្រីនគរបាលជាតិ ទើបធ្វើឲ្យកម្លាំងជំនាញខណ្ឌដង្កោពិបាកនិងធ្វើការបន្តិច បន្ទាប់ពីទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកបង្ក្រាបគ្រឿងញៀននៃក្រសួងមហាផ្ទៃ ទើបកម្លាំងជំនាញខណ្ឌដង្កោបើកការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យ៣នាក់នៅយប់ថ្ងៃទី១៧ ខែមិថុន ឆ្នាំ២០២១។
លុះព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចធ្វេីការស្រាវជ្រាវដល់ភូមិគំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ។

ក្រោយមក កម្លាំងនគរបាលខណ្ឌដង្កោបានប្រគល់ជនសង្ស័យទាំង៤នាក់និងវត្ថុតាងខាងលើទៅឲ្យមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបន្តនីតិវិធីនិងកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner