រដ្ឋមន្ត្រី ថោង ខុន ប្រគល់សម្ភារបរិក្ខារជាច្រើន ជូនរដ្ឋបាលខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

កំពង់ធំ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកថ្នាំពេទ្យចិន ម៉ាស និងសម្ភារបរិក្ខារជាច្រើនប្រគល់ជូនលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងខេត្តភាគកណ្ដាលមួយនេះ។

សម្ភារបរិក្ខារដែលលោករដ្ឋមន្ត្រី ថោង ខុន ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំខាងលើនោះ រួមមាន៖

  • ថ្នាំពេទ្យចិន LIANHUA Qingwen jiaonang ចំនួន ២,០០០ ប្រអប់ ដែលឧបត្ថម្ភដោយក្រុមហ៊ុនវិនិយោគចិន Union Development Group Co., Ltd។
  • ម៉ាស់ចំនួន ៣០០០ ម៉ាស់ និងសម្លៀកបំពាក់គ្រូពេទ្យ ៥០ ឈុត ដែលឧបត្ថម្ភដោយលោក ឡាវ ភិកុល អនុប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង នៃក្រសួងទេសចរណ៍។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ថោង ខុន បានណែនាំទៅកាន់រដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជាមន្ត្រីសុខាភិបាលក្នុងខេត្តទាំងអស់ គប្បីយកថ្នាំនេះទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជួយព្យាបាលប្រជាជនឱ្យមានប្រសិទ្ធភាព ពោលគឺត្រូវយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានោះ លោកអភិបាលខេត្ត សុខ លូ បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ថោង ខុន ដែលបាននាំយកគ្រឿងបរិក្ខារដ៏ចាំបាច់នេះមកប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមក្នុងខេត្ត និងបានថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភសម្ភារៈខាងលើនេះ តាមរយៈលោករដ្ឋមន្ត្រី ថោង ខុន។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ នៅទូទាំងខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៥៤៩ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២៨៧ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២៥៩ នាក់ទៀត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner