ធនាគារឥណ្ឌូចិន

អត្ថបទដោយ៖
AMS OneMinute

ចាប់ពីឆ្នាំ១៨៧៨ ធនាគារឥណ្ឌូចិនបានចាប់ផ្តើមចេញផ្សាយប្រាក់ព្យ៉ាស់ពាណិជ្ជកម្ម ដែលជារូបិយវត្ថុប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាមដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការចាត់ចែងថវិការបស់បារាំង។ 

ធនាគារឥណ្ឌូចិនបានបើកសាខានៅទីក្រុងភ្នំពេញក្នុងឆ្នាំ១៨៩២ និងខេត្តបាត់ដំបងក្នុងឆ្នាំ១៩០៤។

ធនាគារឥណ្ឌូចិនបានបាត់បង់បុព្វសិទ្ធិបោះពុម្ពប្រាក់នៅឆ្នាំ១៩៤៨។ ប៉ុន្មានឆ្នាំក្រោយមក ប្រទេសកម្ពុជាដណ្តើមយកឯករាជ្យ ព្រមទាំងចាប់ផ្ដើមចេញផ្សាយរូបិយវត្ថុជាតិដំបូងហៅថាប្រាក់រៀល។

📷 សារមន្ទីរព្រះស្រីឦសានវរ្ម័ន 

ads banner