វីរុសបំប្លែងថ្មីមកពីប្រទេសឥណ្ឌាប្រទះឃើញឆ្លង២ករណីនៅសៀមរាប (Video Inside)

ខេត្តសៀមរាប បានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៦នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ក្នុងនោះករណីឆ្លង២ ត្រូវគេរកឃើញថាជាវីរុសបំប្លែងថ្មីរបស់ប្រទេសឥណ្ឌា។ វីរុសបំប្លែងថ្មីធ្លាប់កើតក្នុងប្រទេស ឥណ្ឌា ត្រូវបានក្រុមវិទ្យាសាស្ត្រកន្លងមកដាក់ឈ្មោះថា B.1.617.2 ឬ ឈ្មោះDelta variant និងវិរុសបំប្លែងថ្មី ឥណ្ឌានោះ ត្រូវគេចាត់ទុកជាវីរុសកាចសាហាវដែលបានធ្វើឲ្យពលរដ្ឋឥណ្ឌាប្រឈមនឹងមហន្តរាយកូវីដ១៩។ ប្រធានមន្ទីរ សុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ តាមរយៈទំព័រហ្វេសប៊ុកនារសៀល ថ្ងៃទី១៨មិថុនា នេះ បានបញ្ជាក់ថា ខេត្តសៀម រាបបានរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ប្រភេទឥណ្ឌាបំប្លែងថ្មី នោះ មានចំនួន២ ករណី។

ខេត្តសៀមរាប ក្នុងចំណោមអ្នកឆ្លងថ្មីថ្ងៃនេះចំនួន២៦នាក់ បានឆ្លងលើពលរដ្ឋរស់នៅ ស្រុកសូទ្រ និគម ៨នាក់, ស្រុកជីក្រែង៦នាក់, ក្រុងសៀមរាប៦នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកអង្គរជុំ២ នាក់, ស្រុកក្រឡាញ់ ២នាក់ និងមកពីខេត្តបន្ទាយមានជ័យម្នាក់។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើអ្នក ឆ្លង២នាក់ដោយវិរុស បំប្លែងពីប្រទេសឥណ្ឌានោះ បានឆ្លងក្នុងស្រុកណាមួយនោះទេ។ ខេត្តសៀមរាប មាន អ្នកឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៥៣៤នាក់, ព្យាបាលជា សះស្បើយ ចំនួន ១៣៦ នាក់ និងមានករណីស្លាប់ ចំនួន៤នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner