អង្គការសហប្រជាជាតិព្រមានថា គ្រោះរាំងស្ងួតអាចនឹងកើតឡើង បន្ទាប់ពីជំងឺរាតត្បាតជាសកល

ប៊ែលហ្ស៊ិក៖ អង្គការសហប្រជាជាតិបានអោយដឹងថា ភាពខ្វះខាតទឹក និងគ្រោះរាំងស្ងួតនឹងបង្កការខូតខាតជាទ្រង់ទ្រាយធំមួយ ដើម្បីប្រកួតប្រជែងនឹងការីករាលដាលនៃជំងឺកូវីដ១៩ ដែលមានហានិភ័យកើនឡើងយ៉ាងឆាប់រហ័ស នៅពេលដែលសីតុណ្ហភាពពិភពលោកកើនឡើង ។
អ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ លោកស្រី Mami Mizutori បានប្រាប់អ្នកសារព័ត៌មានតាមអនឡាញ នៅមុនពេលបញ្ចេញរបាយការណ៍ថា គ្រោះរាំងស្ងួតកំពុងឈានដល់ជំងឺការរាតត្បាតបន្ទាប់ ហើយគ្មានវ៉ាក់សាំងដើម្បីព្យាបាលវាឡើយ ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានអោយដឹងថា វាបានកើតឡើងរួចហើយ គ្រោះរាំងស្ងួតបានបំផ្លិចបំផ្លាញសេដ្ឋកិច្ចយ៉ាងហោចណាស់១២៤ពាន់លានដុល្លារ ហើយវាបានគំរាមកំហែងដល់ជីវិតរស់នៅរបស់មនុស្សច្រើនជាង១,៥ពាន់លាននាក់នៅចន្លោះឆ្នាំ១៩៩៨-២០១៧ ។ លោកស្រី Mizutori បន្តថា របាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ការឡើងកំដៅផែនដីបានធ្វើអោយគ្រោះរាំងស្ងួតកាន់តែខ្លាំងឡើងៗនៅទ្វីបអឺរ៉ុបខាងត្បូង និងអាហ្វ្រិកខាងលិច ។ ហើយចំនួនជនរងគ្រោះត្រូវបានគេកំណត់ថា នឹងកើនឡើងយ៉ាងខ្លាំង ដរាបណាពិភពលោកចាត់វិធានការណ៍ដោះស្រាយជាបន្ទាន់ ។
គួរកត់សម្គាល់ បណ្តាប្រទេសប្រហែល១៣០អាចប្រឈមនឹងគ្រោះរាំងស្ងួតកាន់តែខ្លាំងនៅសតវត្សរ៍នេះ ស្ថិតក្រោមសេណារីយ៉ូការសាយភាយខ្ពស់ ដែលបានលើកឡើងដោយអង្គការសហប្រជាជាតិ ។ ដោយឡែកប្រទេសចំនួន២៣ក៏នឹងប្រឈមមុខនឹងកង្វះខាតទឹក ដោយសារតែកំណើនប្រជាជន រីឯប្រទេសចំនួន៣៨ទៀតក៏បានរងផលប៉ះពាល់ពីបញ្ហាទាំងពីរនេះផងដែរ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner