អប្សរាព្រឹកនេះ ២១ មិថុនា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

D6    សម្ដេចតេជោ ហ៊ុន សែន រំលឹកថា ថ្ងៃនេះ ជាខួបលើកទី៤៤ឆ្នាំ ដែលសម្ដេចសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត៕…ឃ្លីប…

V3    សំណង់ជាច្រើនត្រូវបានសាងសង់ ទុកជាការចងចាំដល់ដំណើរតស៊ូរំដោះប្រទេស របស់សម្តេចតេជោ ហ៊ុន សែន ៕…អានផ្ទាល់

D4    វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១លានដូស  ដែរបញ្ជាទិញពីប្រទេសចិន បានដឹកមកដល់កម្ពុជាហើយ​៕ …ឃ្លីប…

V2    សម្តេចតេជោ ហ៊ុន សែន ធ្វើចត្តាឡីស័ក១៤ ថ្ងៃបន្ទាប់ពី ពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩៕…អានផ្ទាល់

D3    ក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៥៩នាក់ ជាសះស្បើយ៦២១នាក់ នឹងស្លាប់១៧នាក់ ។ គិតត្រឹមព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤២,៧១១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៧,៤៩៨នាក់ និងស្លាប់សរុបចំនួន ៤៣១នាក់៕…អានផ្ទាល់ ចប់

D1    ក្រសួងសុខាភិបាល ប្រកាសរកឃើញវីរុសកូវីដ១៩ បម្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន០៧ករណី លើអ្នកដំណើរចូលមកកម្ពុជា ៕ …ឃ្លីប…

V4    ក្រសួងសុខាភិបាល ចេញប្រកាសដាក់ឲ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ៕…អានផ្ទាល់

BH1  ព្រះរាជអាជ្ញា សម្រេចចោទប្រកាន់ លោក អាឡិច និងបក្ខពួក ៣នាក់ទៀត ពីបទ «ប្រមាថអង្គព្រះមហាក្សត្រ» និង «រួមគំនិតក្បត់» ៕ …អានផ្ទាល់…

V1    បទវិភាគចៅចាក់ស្មុគ៖ គួរបែងចែកឱ្យដាច់ពីគ្នារវាងការស្រឡាញ់បរិស្ថានពិតប្រាកដ និងការយកបរិស្ថាននិងធនធានធម្មជាតិធ្វើនយោបាយតូបនីយកម្មដើម្បីបម្រើមហិច្ឆតាទុច្ចរិតបដិវត្តន៍ពណ៌ ៕…ឃ្លីប…

វគ្គទី២៖សុវត្ថិភាពសង្គម

BH2  កម្លាំងគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានចុះបង្រ្កាបឃ្លាំងស្តុក និងនាំចូលទំនិញ និងសារធាតុគីមី ពីប្រទេសចិនខុសច្បាប់ ៕ …អានផ្ទាល់…

ខេត្តរតនគិរី

BH5  ព័ត៌មានបឋម មនុស្ស៨នាក់បន្ថែម ត្រូវបានតេស្តឃើញ វិជ្ជមានកូវីដ១៩ ក្នុងយុទ្ធនាការ តេស្តរហ័ស លើអ្នកពាក់ព័ន្ធ នឹងប្តីប្រពន្ធវិជ្ជ មានកូវីដ-១៩ ដែលជាករណីឆ្លងចូល សហគមន៍ដំបូង ក្នុងខេត្តរតនគិរី ៕ …អានផ្ទាល់…

ខេត្តតាកែវ

BH6  រដ្ឋបាលខេត្តតាកែវ បញ្ចប់ការបិទខ្ទប់ និងបើកដំណើរការឡើងវិញ នូវផ្សារត្រពាំងអណ្ដើក ស្រុកត្រាំកក់ ៕ …អានផ្ទាល់…

ខេត្តឧត្តរមានជ័យ

D5    ប្រជាពលរដ្ឋចំនួន៨៧គ្រួសារ មកពីភូមិ២ នៃស្រុកចុងកាល់ទទួលបានដីឡូត៍លំនៅឋាន តាមការចាប់ឆ្នោតយកលេខរៀងក្បាលដី ពីអាជ្ញាធរ ៕…អានផ្ទាល់

ខេត្តបន្ទាយមានជ័យ

D8    ពលរដ្ឋ១៦នាក់ បម្រុងឆ្លងដែនខុសច្បាប់ ចូលទឹកដីថៃ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅជិតព្រំដែនក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៕…អានផ្ទាល់ (page)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តកំពង់ចាម

D2    រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើរដល់ប្រជាកសិករខិតខំអនុវត្តបច្ចេកទេសដើម្បីបង្កើនផលិតកម្ម ធានា​​បាន​បរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផលបន្លែនាពេលអនាគត៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…(ដោយ៖ក្រសួង)

ខេត្តត្បូងឃ្មុំ

BH7  ឯកឧត្តម ជាម ច័ន្ទសោភ័ណ ចាត់ទុកតំបន់ X-16 គឺជាទីតាំងទេសចរណ៍ ប្រវត្តិសាស្រ្តដ៏ទាក់ទាញ សម្រាប់យុវជនជំនាន់ក្រោយ ៕ …អានផ្ទាល់…

ខេត្តសៀមរាប

BH3  អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមរៀបចំសោភ័ណភាព នៅបរិវេណ មុខព្រះលានជល់ដំរី ៕…អានផ្ទាល់…

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តកំពង់ឆ្នំាង

BH4  សម្ភារ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត និងឧត្តមសេនីយ៍ទោ ខូវ លី បាននាំយកមកប្រគេនដល់ព្រះសង្ឃ នៅវត្តពលិសបព្វតារាម ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕ …អានផ្ទាល់…

ខេត្តព្រះវិហារ

D7    ប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់ក្រុមការងារយុវជនបក្សខេត្ត​៕…អានផ្ទាល់(ដោយ៖ឡុងសំបូរ)

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

——–សូមជូន បទយកការណ៍

R59    “ទីនេះរោងកុន” សៀវភៅនិយាយពីប្រវត្តិរោងកុនខ្មែរមុនឆ្នាំ1975 MC: ខណ:ដែលបច្ចុប្បន្ននេះរោងភាពយន្តទំនើបមានការករកើតជាបន្តបន្ទាប់ យើងក្រឡេកមក មើល​រោងកុន​នៅក្នុងស្រុកខ្មែរមុនឆ្នាំ1975វិញ ក៏មានសក្តានុពលខ្លាំងក្លាផងដែរ ដោយគិតត្រឹមមុនឆ្នាំ1975 ក្នុងរាជធានីភ្នំពេញមានរោងកុនប្រមាណជា30រោងកុន។ ចំនួននេះអាចចាត់ទុកថាជាចំនួនដ៏ច្រើនមួយ​នៅក្នុងតំបន់អាស៊ីនាសម័យនោះ។ ដើម្បីអោយកូនខ្មែរជំនាន់ក្រោយបានស្គាល់​ពីប្រវត្តិច្បាស់​នៃ​រោងកុន​ទាំងនោះ បុរសមួយរូបបានស្រាជ្រាវ និង ធ្វើការនិពន្ធ សៀវភៅមួយក្បាលឡើងដែលមានឈ្មោះថា ទីនេះរោងកុន។ ជាបន្តសូមទស្សនាបទយកការណ៍ដែលរៀបចំដោយ លោក រៀមចំរើន៕…ឃ្លីប

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃ១២កើត ខែបឋមសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ ៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner