ម៉ូតូប៉ះគ្នាជាមួយគោយន្តកន្ត្រៃបណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់

ស្រុកដងទង់ ខេត្តកំពត នៅថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២១វេលាម៉ោង ៤និង ២០ នាទី មានករណីគ្រោះ ថ្នាក់ចរាចរណ៍កើតឡើងមួយ ករណីត្រង់ ចំនុច ភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត លើផ្លូវជាតិលេខ 3 ចន្លោះគីឡូម៉ែត្រលេខ១២១ និង ១២២ រវាងគោយន្តកែច្នៃ ក្នុងទិសដៅស្របគ្នាពីកើតទៅលិច។
-អ្នកបើកបរម៉ូតូមាន ឈ្មោះ កិល ហឿន ភេទ ប្រុស អាយុ៣៩ឆ្នាំ (ស្លាប់ នៅកន្លែងកើតហេតុ)និងប្រពន្ធរួមដំណើរ មាន ឈ្មោះ ជ្រុនចន្ថន អាយុ៣៨ឆ្នាំ រងរបួសធ្ងន់ បានបញ្ជូនទៅពេទ្យឈូក (ពាក់មួកសុវត្ថភាពទាំងពីនាក់)។

ជនរងគ្រោះពីនាក់ ប្តីប្រពន្ធរស់នៅភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពតជិះម៉ូតូម៉ាកទ្រីម C125សេរី២០១៥ពណ៏ខ្មៅ ផ្លាកលេខ ព្រះសីហនុ 1D-8418 ទៅបុកគោយន្តពីក្រោយបន្ទាប់ពីកើតហេតុ គោយន្តច្នៃបើករត់គេចបាត់។-ចំនែកសាកសពនិងម៉ូតូ បានប្រគល់ជូនក្រុមគ្រួសារ និងបងប្អូនសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។ (ករណីនេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវរកអ្នកបើកគោយន្ត យកមកដោះស្រាយតាមច្បាប់) ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner