ភ្ញៀវទេសចរជាង ១០ម៉ឺននាក់ បានចេញដើរកម្សាន្តទូទាំងប្រទេស នៅថ្ងៃចុងសប្ដាហ៍ទី៣ នៃខែមិថុនា

យោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃចុងសប្ដាហ៏កន្លងទៅ ពោលគឺនៅថ្ងៃទី១៩ និងថ្ងៃទី២០មិថុនា ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង១០ម៉ឺន៩ពាន់៩៥នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជា។

ក្នុងនោះ មានភ្ញៀវជាតិចំនួន ១០ម៉ឺន៧ពាន់៧៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១ពាន់៣៣៣ នាក់។ គោលដៅទេសចរណ៍សំខាន់ៗដែលមានភ្ញៀវទៅលេងច្រើនជាងគេ គឺតំបន់ឆ្នេរ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនកែច្នៃបែបទេសចរណ៍ធម្មជាតិ ។

គោលដៅទេសចរណ៍សំខាន់ៗ ដែលមានភ្លៀងច្រើនជាងគេរួមមាន រាជធានីភ្នំពេញទទួលបានភ្ញៀវ២ម៉ឺន៧១៦នាក់, ខេត្តកំពតទទួលបាន ១ម៉ឺន៩ពាន់៤១៦នាក់, ខេត្តកំពង់ស្ពឺទទួលបាន១ម៉ឺន២ពាន់៣២០នាក់, ខេត្តបាត់ដំបងទទួលបាន៩ពាន់៦៨៨ នាក់, ខេត្តព្រះសីហនុទទួលបាន៨ពាន់៧៩៣នាក់ និងខេត្តកែបទទួលបាន
៨ពាន់៣៤០នាក់។ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការកត់សម្គាល់ថា ចំនួនភ្ញៀវមានការកើនឡើងប្រមាណ ៥៣.៩៣% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនាឆ្នាំ២០២០ គឺថយចុះ ២៨.៧២%។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner