អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកតំបែរ និង ប្រធាន អនុប្រធានការងារចុះជួយឃុំចុងជាច ផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា

ត្បូងឃ្មុំ ៖ ឯកឧត្តម ឡោ រស្មី លោក ភុំ រ៉ា អនុប្រធានក្រុមការងារចុះជួយស្រុកតំបែរ និង សហការីក្រុមការងារចុះជួយឃុំចុងជាច និងឃុំទឹកជ្រៅ ព្រមទាំងមានការចូលរួមពីមន្ត្រីគណបក្សប្រជាជនឃុំចុងជាច បានអញ្ជើញចូលរួមផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ.សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២១ ងៃអាទិត្យ ១១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅឃុំ ចុងជាចដោយមានសមាជិក សមាជិកា ចូលរួមចំនួន៥០នាក់ ដោយអនុវត្តតាមវិធានសុខាភិបាល ៣កុំ ៣ការពារ ។

លោក ភុំ រ៉ា និង ឯកឧត្តម ឡោ រស្មី បានសូមណូមពរអោយក្រុមការងារគណបក្ស និងមន្រ្តីគណប្សឃុំដែលជាក្បាលម៉ាស៊ីនគណបក្ស ត្រូវចិញ្ចឹមចលនាឲ្យដូចភ្លៀងរលឹម ធ្វើការជិតស្និត និងគាំពារសមាជិក និងអ្នកគាំទ្រ ពិសេសផ្តោតសំខាន់លើអ្នកគាំទ្រតែម្តង គឺថាបើទោះមិនទាន់ក្លាយជា
សមាជិកបក្សក្តី ខណៈដែលពួកគាត់មើលឃើញទង្វើដ៏ល្អ និងការកសាងជាបន្តបន្ទាប់របស់គណបក្ស ជាហេតុធ្វើឲ្យគាត់គាំទ្រនឹងបោះឆ្នោតជូនគណបក្ស នេះជាចំណុចសំខាន់ ។

លោក ភុំ រ៉ា និង ឯកឧត្តម ឡោ រស្មី ក៍បានថ្លែងកោតសរសើរ ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនឃុំចុងជាច សម្រេចបាន ទាំងការដោះស្រាយបញ្ហា បំពេញតម្រូវការ និង ការអភិវឌ្ឍក្នុងមូលដ្ឋានក្នុងដែនសមត្ថកិច្ចដែលជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបន្តធ្វើឲ្យកាន់តែល្អបន្ថែមទៀតដើម្បីអោយប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឆ្នាំ២០២២និងឆ្នាំ២០២៣ និង អាណត្តិក្រោយៗទៀត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner