ប្រធានាធិបតីកោះតៃវ៉ាន់អរគុណសហរដ្ឋអាមេរិកសម្រាប់ជំនួយវ៉ាក់សាំង និងថា ជំនួយនេះនឹងជួយបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩របស់ខ្លួន

តៃប៉ិ៖ បន្ទាប់ពីការមកដល់នៃវ៉ាក់សាំង Moderna ចំនួន២.៥លានដូស ប្រធានា ធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៊ីនវិន (Tsai Ing-wen) បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើ ដោយបានអរគុណដល់សហរដ្ឋអាមេរិកចំពោះការបង្ហាញពីកាយវិការនៃភាពជាមិត្ត ហើយថា ជំនួយវ៉ាក់សាំងទាំងនេះ នឹងមានដំណើរវែងឆ្ងាយឆ្ពោះទៅរកសុវត្ថិភាព និងសុខភាពរបស់កោះតៃវ៉ាន់ ។

សហរដ្ឋ​អាមេរិកបាន​បញ្ជូន​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ចំនួន​២,៥​លាន​ដូ​ស ​ទៅ​កាន់​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​សៅរ៍សប្តាហ៍មុននេះ ដោយ​លើស​ចំនួន​វ៉ាក់សាំង​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​​សន្យា​ផ្តល់​កាលពី​មុន​ដល់​ទៅ​ជាង​បី​ដង ​។​ វ៉ាក់សាំង ​Moderna​ ខាងលើនេះ ​បានដឹកជញ្ជូនតាមជើងហោះហើរពីសហរដ្ឋ​អាមេរិកទៅ​ដល់​កោះ​តៃវ៉ាន់កាលពី​ល្ងាច​ថ្ងៃ​អាទិត្យម្សិលមិញ ។​

គួរកត់សម្គាល់ សហរដ្ឋអាមេរិក និងចិនត្រូវបានគេមើលឃើញថា កំពុងប្រជែងគ្នាដណ្ដើមឥទ្ធិពលភូមិសាស្រ្តនយោបាយតាមរយៈវ៉ាក់សាំងការទូត ។ អាមេរិកកាលពីដំបូងឡើយ បានប្រកាសផ្ដល់វ៉ាក់សាំង COVID-19 ឱ្យកោះតៃវ៉ាន់ត្រឹមតែ ៧៥ម៉ឺនដូសប៉ុណ្ណោះ ក៏ប៉ុន្តែចំនួននេះត្រូវបានបង្កើនបីដងរហូតដល់២.៥លានដូស ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner