អ៉ីតាលី ១-០ វែល តែក្រុមទាំងជាបេក្ខភាពឡើងទៅវគ្គ១៦ចុងក្រោយ នៅពូល A

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមអ៉ីតាលី បានឈរលេខ១ នៅពូល A ដោយ៣ប្រកួតឈ្នះទាំង៣ និងប្រកួងចុងក្រោយឈ្នះវែល ១-០ នៃព្រឹត្តិការណ៍ UEFA Euro 2020 ។

កីឡាករខ្សែបម្រើប្រយុទ្ធ Matteo Pessina ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៣៩ ពីការបញ្ជូនរបស់មិត្តរួមក្រុម Marco Verratti នៅវគ្គទី១ ស្របពេលដែលវែលនៅសល់តែគ្នា ១០នាក់ ដោយក្នុងវគ្គទី២ កីឡាករ Ethan Ampadu ត្រូវបានពិន័យកាតក្រហមនៅនាទី៥៦។
ចំណែកឯក្រុមស្វីសបានយកឈ្នះ ក្រុមតួគី ៣ទល់១ ។


គួរបញ្ជាក់ថា ឆ្លងកាត់៣ប្រកួត អ៊ីតាលី ទទួលបានជ័យជម្នះ ៣ប្រកួតជាប់ៗគ្នាឈរនៅកំពូលតារាង ក្នុងពូល A មាន ៩ពិន្ទុ ខណ:វែល ឈរលេខ២ មាន ៤ពិន្ទុ និងស្វីសលេខ៣ មាន ៤ពិន្ទុដែរ និងតួកគីឈរបាតតារាងគ្មានពិន្ទុ ដោយលេង៣ប្រកួត ចាញ់ទាំងអស់ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner