ម៉ឺន មេឃា សង្ឈឹមឈ្នះជើងឯកអ្នកតស៊ូគុនខ្មែរកំពូលជើងឯក ឡើងទៅដណ្តើមខ្សែក្រវ៉ាត់មួយទៀតជាមួយឃីម បូរ៉ា

អត្ថបទដោយ៖
សារ៉ាន ទីងី

កូនអតីតស្តេចប្រដាល់កែងឆេះជង្គង់ហោះ អេ ភូថង កីឡាករម៉ឺន មេឃា បានបង្ហើបប្រាប់អ្នកព័ត៌មានមុនប៉ះ ឈុត សេរីវ៉ាន់ថង វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់ជើងឯក អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២១ខាងមុខនេះថា សម្រាប់វគ្គផ្តាច់ព្រ័ត្រនេះ ខ្លួនសង្ឈឹមជឿជាក់ដណ្តើមបានខ្សែក្រវ៉ាត់ជើងឯក និងទឹកប្រាក់៥០០០ដុល្លារ។
ម៉ឺន មេឃា អះអាងថា ជំនួបទី២ប៉ះកីឡាករ ឈុត សេរីវ៉ាន់ថង ក្នុងវគ្គផ្តាច់ព្រ័ត្រខ្សែក្រវ៉ាត់នេះ គេជឿជាក់ថា និងអាចយកឈ្នះ ឈុត សេរីវ៉ាន់ថង ម្តងទៀតបាន ដ្បិតការហ្វឹកហាត់ត្រៀមខ្លួនជាមួយលោកឱពុកបានយ៉ាងល្អទាំងយុទ្ធសាស្រ្ត និងម្លាំងកាយ។


កីឡាករវ័យក្មេងល្អកណ្តាប់ដៃរូបនេះ បញ្ជាក់ទៀតថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះពិតជាសំខាន់ខ្លាំងណាស់ ព្រោះខ្លួនត្រូវឈ្នះខ្សែក្រវ៉ាត់ជើងឯកនេះឲ្យបាន ដើម្បីឡើងទៅជួប កីឡាករ ឃីម បូរ៉ា នៅវគ្គផ្តាច់ព្រ័ត្រផ្សេងមួយទៀត ដណ្តើមខ្សែក្រវ៉ាត់ និងចំរះបញ្ជីចាស់ ដែលធ្លាប់ចាញ់ ឃីម បូរ៉ា កាលពីពេលកន្លងទៅ។


សូមរំលឹកថា ម៉ឺន មេឃា មុនឡើងដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃ ទី២៦ ខែ មិថុនា ឆ្នាំ២០២១នេះ គេបានយកឈ្នះឈុត សេរីវ៉ាន់ថង ម្តងរួចមកហើយ នៅវគ្គវិលជុំក្នុងពូលអេ ហើយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយយកឈ្នះ កីឡាករ តាញ់ មករា នៅក្នុងទឹកទី២ ឡើង ទៅវគ្គផ្តាច់ព្រ័ត្រ។ រីឯដៃគូរបស់គេ ឈុត សេរីវ៉ាន់ថងវិញ មុននិងឈានចូលវគ្គផ្តាច់ព្រ័ត្រនេះ បានយកឈ្នះកីឡាករ វេង សុភ័ក្រ្ក នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយពិន្ទុឯកឆ័ន្ឆពេញ៥ទឹក៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner