Cambodia2050 Ep19៖ នយោបាយការទូតរបស់កម្ពុជាក្នុងវិបត្តិកូវីដ-១៩

អត្ថបទដោយ៖
AMS

ជាការពិតណាស់ មហាអំណាចធំៗ សហរដ្ឋអាមេរិកនិងចិនកាន់តែបង្កើនការប្រកួតប្រជែងខាងផ្នែកយុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងនេះទៀតសោតវាបានពង្រីកទីផ្សារ និងវិស័យមួយទៅវិស័យមួយ ចាប់ផ្ដើមខ្លាំងដោយសង្គ្រាមពាណិជ្ជកម្មក្នុងរដ្ឋបាលលោក ដូណាត្រាំ។ ការប្រកួតប្រជែងនៅខាងផ្នែកបច្ចេកវិទ្យាក៏ដូចជា ការលូកដៃកកាយសំណុំរឿងក្តៅនៅក្នុងតំបន់ជាច្រើន ជាពិសេសតំបន់របស់យើង ដូចជាសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត បញ្ហាតៃវ៉ាន់។ល។ រដ្ឋបាល Joe Biden ហាក់បីដូចជាបន្តនូវគោលនយោបាយប្រឆាំងចិនរបស់ខ្លួន។ ខ្ញុំគិតថា ជាទ្រឹស្ដីការប្រកួតប្រជែងរវាងមហាអំណាចធំៗ វាបង្កើតនូវកាលានុវត្តភាពផង និងបញ្ហាប្រឈមផង ដល់ប្រទេសតូចដូចជាកម្ពុជា។ កាលានុវត្តភាពគឺ ប្រទេសធំៗត្រូវការការគាំទ្រពីប្រទេសតូច តាមរយៈការផ្ដល់នូវជំនួយឧបត្ថម្ភខាងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម។ល។ ប៉ុន្តែបញ្ហាប្រឈមគឺថា ប្រទេសតូចៗអាច នឹងត្រូវបានគេបង្ខំឲ្យជ្រើសរើសខាងណា ហើយនេះគឺជាបញ្ហាប្រឈម។ បញ្ហាប្រឈមនេះ ពីមួយថ្ងៃទៅមួយថ្ងៃហាក់បីដូចជា កាន់តែកើនឡើង រីឯឱកាសកាន់តែខើចខ្លីខើចខ្លី ដោយសារតែការប្រកួតប្រជែងកាន់តែស្រួចស្រាល និងគ្រោះថ្នាក់រវាងមហាអំណាចទាំងពីរ។ យើងឃើញថា មហាអំណាចធំៗ បានប្រើប្រាស់នូវឧបករណ៍សេដ្ឋកិច្ច ដើម្បីដាក់គំនាបទៅលើរដ្ឋតូចៗ ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន។ ពាក់ព័ន្ធជាមួយ នឹងសម្ពាធសេដ្ឋកិច្ច យើងឃើញស្រាប់ហើយចំពោះប្រទេសតូចដូចជាកម្ពុជាយើង កំពុងតែទទួលរងនូវសម្ពាធពី ការញែកពីគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសចិន ពាក់ព័ន្ធជាមួយនឹងពាណិជ្ជកម្ម Supply change ចង្វាក់ផលិតកម្ម ចង្វាក់ផ្គត់ផ្គង់ ក៏ដូចជាខាងផ្នែកបច្ទេកវិទ្យា អញ្ចឹងយើងពិបាកជ្រើសរើសយកខាងណា៕

អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី
អ្នកកែសម្រួលអត្ថបទ ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner