ប្អូនស្រី​គីម​ ជុ​ង​អ៊ុន​ថា​ ​អាមេរិក​យល់​ខុស​ហើយដែល​ថា​កូរ៉េ​ខាងជើង​ចង់​​​ចរចា​វិញ​នោះ​

ប្អូនស្រី​បង្កើត​មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង​ ​គឺ​លោក​ ​គីម​ ជុ​ង​អ៊ុន​ ​នៅ​ថ្ងៃ​ទី​២​២​ ​មិថុនា​ ​២​០​២​១​បាន​និយាយចំអក​លើ​ ​ក្តី​សង្ឃឹម​របស់​សហរដ្ឋអាមេរិក​ ​ដែល​ចង់បើ​ក​កិច្ច​ចរចា​គ្នា​ឡើងវិញ​ ​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង​ ​នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​។​

​អ្នកស្រី​ ​គីម​ យ៉ូ​ចុង​ ​បាន​និយាយ​ថា​ ​សហរដ្ឋអាមេរិក​ហាក់​យល់​ខុសស្រឡះ​អំពី​ ​សញ្ញា​ដែល​បង្ហាញ​ដោយ​ទីក្រុង​ព្យុ​ង​យ៉ាង​ ​ហើយ​វា​នឹង​នាំ​ទីក្រុង​វ៉ា​ស៉ី​ន​តោន​ទៅ​រកការ​ខក​បំណង​ធំ​មួយ​។​

​ថ្មីៗ​នេះ​ ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ ​លោក​ J​a​k​e​ Su​l​l​i​van​ ​បាន​និយាយ​ថា​ ​លោក​មើលឃើញ​សញ្ញា​គួរឲ្យ​ចាប់អារម្មណ៍​មួយ​ ​នៅ​ក្នុង​ការ​លើកឡើង​នា​ពេលថ្មីៗនេះ​ ​របស់​លោក​ ​គីម​ ជុ​ង​អ៊ុន​ ​ដែល​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​ត្រៀមលក្ខណៈ​សម្រាប់​ការទូត​ផង​ ​និង​ការ​ប្រឈមមុខគ្នា​ផង​ ​ជាមួយ​សហរដ្ឋអាមេរិក​៕

រូបភាពជំនួបរវាងលោក គីម ជុងអ៊ុន និង ដូណាល់ ត្រាំ
លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner