ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៤ម៉ឺន២ពាន់៣២៥នាក់ (Video Inside)

ការឆ្លងកូវីដ១៩ថ្មីចូលក្នុងសហគមន៍ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះមានការថយចុះចំនួន៨៨ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃនេះមានចំនួន៦២០ករណី, ចំណែកការឆ្លងចូលក្នុងសហគមន៍កាលពីម្សិលមិញមានចំនូន៧០៨ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល១២២ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៤ម៉ឺន២ពាន់៣២៥នាក់ហើយ ។

កម្ពុជាគិតត្រឹមថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២១ មានការឆ្លង សរុបទូទាំងប្រទេសចំនួន៤ម៉ឺន៤ពាន់១២៤នាក់, ការ ស្លាប់សរុបមានចំនួន៤៥៩នាក់ក្រោយការស្លាប់ថ្មីចំនួន១៨នាក់ក្នុងរយ:ពេល២៤កន្លងមកនេះ , និងការព្យាបាលជាសះស្បើយសរុបមានចំនួន៣ម៉ឺន៨ពាន់៧៦៦នាក់ ក្រោយការព្យាបាលជាសះស្បើយចុងក្រោយនេះ ចំនួន៧៦៣នាក់ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner