អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៩លាន៩១ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៩ម៉ឺននាក់ និងជាសះស្បើយ១៦៤លាន៦៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៩លាន៩១ម៉ឺន៥៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៩ម៉ឺន៧ពាន់៣៧៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៤លាន៦៦ម៉ឺន៨ពាន់៧២៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤៣ម៉ឺន៤ពាន់៧៤នាក់ ស្លាប់ចំនួន៦១ម៉ឺន៧ពាន់៨៧០នាក់ និងជាសះស្បើយចំនួន២៨លាន៨១ម៉ឺន៦ពាន់៥១៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន២ម៉ឺន៧ពាន់៨៥០នាក់ ស្លាប់៣៩ម៉ឺន៦៩១នាក់ និងជាសះស្បើយ២៨លាន៩៨ម៉ឺន៧ពាន់៣១១នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៥ម៉ឺន៦ពាន់៦៣៩នាក់ ស្លាប់ចំនួន៥០ម៉ឺន៤ពាន់៨៩៧នាក់ និងជាសះស្បើយ១៦លាន៣៨ម៉ឺន៨ពាន់៨៤៧នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner