ថៃអនុញ្ញតអោយភ្ញៀវទេសចរធ្វើដំណើរទៅលេងកោះភូកេត ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ដែលនេះជាគម្រោងសាកល្បងជំហានដំបូង

ថៃ៖ ​នៅ​ថ្ងៃ​អង្គារ៍​​នេះ អាជ្ញាធរ​ថៃ​​បានអនុញ្ញាតសម្រាប់​​ដំណើរ​ទេសចរណ៍​​​ដោយ​មិនចាំ​បាច់​ធ្វើ​ចត្តាឡីស័ក​​​​ដល់​​ភ្ញៀវ​ទេសចរ​នៅ​​​​ឆ្នេរ​ខ្សាច់​​ដ៏​ល្បី​ភូកេត ដែល​នេះ​ជា​ជំហាន​ទី​១ ​ឆ្ពោះ​ទៅ​រក​ការ​បើក​គោល​ដៅ​ទេសចរណ៍​​ដ៏សំខាន់​របស់​ប្រទេសខ្លួន​​ ក្រោយជួបវិបត្តិសេដ្ឋកិច្ចដោយសារជំងឺ​កូវីដ១៩ ។

ឧស្សាហកម្ម​ទេសចរណ៍​សំខាន់​ដ៏​ធំ ​បាន​ស្ថិតនៅ​ដំណាក់​កាល​បើក​សាក​ល្បង​​តាំង​ពី​ខែ​មីនា នៅ​ពេល​រដ្ឋាភិបាល​ថៃបាន​ដាក់​ចេញ​គម្រោង​ហៅ​ថា «ប្រអប់​ខ្សាច់​ភូកេត ឬ Phuket Sandbox” ​ដើម្បី​​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​​ដោយ​ពុំ​ចាំ​បាច់​ធ្វើ​ចត្តាឡីស័ក​​ឡើយ​ ។​ ប៉ុន្តែ​បន្ទាប់​ពី​រលក​កូវីដ-១៩​លើក​ទី​៣​បាន​ផ្ទុះ​ខ្លាំង​ឡើង​​ក្នុង​ខែ​មេសា គម្រោង​​នេះ​មិន​ដំណើរ​ការ​ឡើយ ។

យ៉ាងណាមិញ នៅ​ថ្ងៃ​អង្គារ៍សប្តាហ៍នេះ មុន​ពេល​៨​ថ្ងៃនៃ​ការ​ចាប់​ផ្តើម​ជា​ផ្លូវ​ការមក​ដល់នោះ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ លោក Anucha​ Burapachaisri​ បាន​និយាយ​ថា ខុទ្ទកាល័យ​​នាយក​រដ្ឋ​មន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អ៊ូចា បាន​​បើក​ភ្លើង​ខៀវ​​លើ​គម្រោង​នេះហើយ ។ ប្រសិន​បើគម្រោង​ប្រអប់​ខ្សាច់​​​ដំណើរ​ការ​ដោយ​រលូននោះ អាជ្ញាធរ​​នឹង​​អនុវត្ត​នៅ​តំបន់​ទេសចរណ៍​ផ្សេង​ទៀត​ដូច​ជា ក្រាពី និង​កោះសាមុយជាដើម ៕ ប្រភព៖ AFP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner