អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក៖ វីរុសបម្លែងខ្លួនថ្មី Delta គឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះការឆ្លើយតបនឹងជំងឺរាតត្បាតនៅក្នុងសហរដ្ឋអាមេរិក

អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកលោក អាន់តូនី ហ្វាវស៊ី បានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃអង្គារនេះថា វីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមពីឥណ្ឌា គឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការលុបបំបាត់ជំងឺកូវីដ១៩នៅតាមព្រំដែនរបស់ខ្លួន ។

ស្របពេលជាមួយគ្នានេះដែរ លោក អាន់តូនី ហ្វាវស៊ី បានគូសបញ្ជាក់ថា ការអនុម័តអោយប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានវ៉ាក់សាំង Pfizer-BioNTech គឺមានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មីបាន ។ លោក ហ្វាវស៊ី បាននិយាយថា យើងមានរបស់ការពារជាច្រើនហើយ ដូច្នេះសូមប្រើប្រាស់ពួកគេ (វ៉ាក់សាំង) ហើយកម្ចាត់រោគរាតត្បាត ។

គួរកត់សម្គាល់ ប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) លោកស្រី សួមយ៉ា ស្វាមីណាថាន់ កាលពីនៅថ្ងៃសុក្រសប្តាហ៍មុនបញ្ជាក់ថា វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា កំពុងក្លាយជាវីរុសរាតត្បាតនៅពាសពេញពិភពលោកហើយ ។ គិតត្រឹមពេលនេះដែរ វីរុសកូវីដ១៩បម្លែងខ្លួនថ្មីចំនួន១៣ហើយ ត្រូវបានកំណត់នៅទូទាំងពិភពលោក ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner