លោក វ្លាឌីមៀ ពូទីន ៖ ភាពតានតឹងកំពុងកើនឡើង និងហានិភ័យនៃការប្រណាំងប្រជែងសភាវុធថ្មីកំពុងក្លាយជាការពិត

រុស្ស៊ី ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បញ្ជាក់ថា ប្រព័ន្ធសន្តិសុខអឺរ៉ុបទាំងមូលត្រូវបានបំផ្លាញយ៉ាងខ្លាំង ស្របពេលដែលភាពតានតឹងកំពុងកើនឡើង និងហានិភ័យនៃការប្រណាំងប្រជែងសភាវុធថ្មីកំពុងក្លាយជាការពិត ។

ប្រធានាធិបតីរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ទៀតថា រុស្ស៊ីបានស្វែងរកការអភិវឌ្ឍទំនាក់ទំនងរបស់ខ្លួនជាមួយអឺរ៉ុប ។ ប៉ុន្តែការពង្រីកឥទ្ធិពលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកភាគខាងជើង (NATO) ឆ្ពោះទៅទិសខាងកើតបាននាំអោយមានការកើនឡើងនូវការមិនទុកចិត្តគ្នាទៅវិញទៅមកនៅអឺរ៉ុប ។

ការលើកឡើងខាងលើនេះរបស់លោក ពូទីន ត្រូវបានធ្វើឡើងនៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែតប្រចាំសប្តាហ៍អាល្លឺម៉ង់ Die Zeit ដើម្បីប្រារព្ធខួបលើកទី៨០ នៃការចាប់ផ្តើមសង្គ្រាមស្នេហាជាតិរបស់សហភាពសូវៀត ប្រឆាំងនឹងរបបណាស៊ីអាល្លឺម៉ង់ ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner