ក្រុមតោកំណាចអង់គ្លេស និងក្រូអាត ទទួលបាន៣ពិន្ទុដូចគ្នា នៅUERO 2020

ក្រុមតោកំណាចអង់គ្លេស បានយកឈ្នះ សាធារណឆេក ១ទល់០ ខណ:ក្រុមក្រូអាត យកឈ្នះ ស្កុតលែន ៣ទល់១ វគ្គសន្សំពិន្ទុបញ្ចប់ពូល D នៃ UERO 2020 ។


កីឡាករ Raheem Sterling រកបានមួយគ្រាប់នៅនាទីទី១២ ពីការបញ្ជូនបាល់យ៉ាងល្អរបស់កីឡាករ Grealish និងគ្រាប់បាល់ជ័យជំនះ ។

ស្របពេលដែលក្រុមក្រូអាតក៏ទទួលបានជ័យជំនះដែរ ដោយយកឈ្នះ ក្រុមស្កុតលែន ៣ទល់០ រកបានដោយកីឡាករ Vlasic នៅនាទីទី១៧ Modric នៅនាទីទី៦២ និង Persic នាទីទី៧៧ ។ ឆ្លងកាត់ជ័យជំនះរបស់ក្រុមទាំង២ ក្រុមអង់គ្លេស មាន៧ពិន្ទុ ឈរលេខ១ ក្រូអាតលេខ២ មាន៤ពិន្ទុ ឆេក លេខ៣ មាន៤ពិន្ទុ និងស្កុតលែន លេខ៤ មាន១ពិន្ទុ ។


សូមបញ្ជាក់ថា ក្រុមតោកំណាចអង់គ្លេស ត្រូវប៉ះក្រុមលេខ២ នៃពូលF មានក្រុមឥន្រ្ទីដែកអាល្លីម៉ង់ ព័រទុយហ្គាល់ និងបារាំង ។ ចំណែកឯក្រូអាត អាចនឹងប៉ះ ឆេក ត្រូវរងចាំមើលក្រុមលេខ៣ល្អសិន ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner