ក្រុមកីឡារត់ដើម្បីសុខភាព១៩រូប ឡើងភ្នំឱរ៉ាល់ ដើម្បីបំផុសចលនាផ្សព្វផ្សាយកីឡាឡើងភ្នំ នៅកម្ពុជា

ក្រុមកីឡារត់ដើម្បីសុខភាព (KK Running Club Cambodia ) ចំនួន១៩រូប បានបង្កើតកម្មវិធីដើរឡើងកំពូលភ្នំឱរ៉ាល់ ដែលមានខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់១៨១៣ បើធៀបពីនីវ៉ូទឹកសមុទ្រ ។


លោក បួន ហ៊ីងសុធីយ៉ា ជាសមាជិកក្នុងក្រុមកីឡារត់ដើម្បីសុខភាព (KK Running Club Cambodia ) បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា ឲ្យដឹងថា កម្មវិធីដើរឡើងភ្នំឱរ៉ាល់ ធ្វើឡើង ក្នុងគោលបំណងបង្កើនសមត្ថភាពរាងកាយ និងចូលរួមផ្សព្វផ្សាយជាមួយរាជរដ្ឋាភិបាលពលរដ្ឋមា្នក់គម្បីត្រូវចេះលេងកីឡាអោយបានមួយប្រភេទ ប្រចាំជិវិត ពិសេសទៀតនោះ ក្រុមយើងចង់ជម្រុញចូលរួមបំផុសចលនាវិស័យកីឡាឡើងភ្នំ ដើម្បីសុខភាពដល់អ្នកស្រលាញ់កីឡាមួយនេះនៅកម្ពុជា នឹងចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍បែបធម្មជាតិ និងចូលរួមស្រលាញ់ការការពារបរិស្ថានធម្មជាតិ ។

លោក បួន ហ៊ីងសុធីយ៉ា បានគូបញ្ជាក់ទៀតថា កម្មវិធីឡើងភ្នំនេះ ក្រុមយើងដើរឡើងដោយចេញដំណើរពីភូមិ សហគមន៍ស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សំដៅទៅកំពូលភ្នំ ដោយថ្មើរជើង និងត្រឡប់ចុះពីកំពូលភ្នំមកភូមិវិញ មានចំងាយផ្លូវសរុប៣២គីឡូម៉ែត្រ ដោយប្រើថេរៈវេលាសរុបចំនួន ១២ម៉ោង និង០៦នាទី ដែលមានសមាជិកចំនួន១៩នាក់ ក្នុងនោះនារី៣រូប ។


លោក អះអាងថា ការធ្វើដំណើរឡើង និងចុះត្រឡប់មកវិញរបស់ក្រុមកីឡារត់ ដើម្បីសុខភាព (KK Running Club Cambodia) មិនមានឧសគ្គអ្វីទាំងអស់ ពោលគឺយើងបានផ្តិតយករូបភាពស្អាត នៅលើកំពូលភ្នំជាច្រើន ដើម្បីផ្សព្វផ្សព្វផ្សាយតាមបណ្តាញសង្គម ជាការចែករំលែកពីតំបន់សក្តានុពលទេសចរណ៍ និងបរិស្ថានដ៏ស្រស់ស្អាតដល់ពលរដ្ឋកម្ពុជា និងអ្នកទេសចរណ៍អន្តរជាតិឲ្យស្គាល់ដើម្បីមកកំសាន្តនៅលើកំពូលភ្នំឱរ៉ាល់ឲ្យបានច្រើន ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner