សមាជិកក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានបង្ហាញពីឆន្ទៈខ្ពស់ នឹងសប្បាយរីករាយ ដែលបានចូលរួមដឹកវ៉ាក់សាំង ទៅចាក់ជូនប្រជាពលរដ្ឋ

ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានបង្ហាញពីឆន្ទៈខ្ពស់ នឹងសប្បាយរីករាយ ដែលបានចូលរួមដឹកវ៉ាក់សាំង ទៅចាក់ជូនប្រជាពលរដ្ឋ នៅគោលដៅកំពុងប្រឈម ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ ក្នុងស្រុកចំនួន៥ នៅខេត្តកោះកុង ។


លោក ញឹម សុវណ្ណារ៉ូ បានបញ្ជាក់ថា ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា នៅថ្ងៃទី២២ ខែមិថុនាម្សិលមិញ បានដឹកនាំវ៉ាក់សាំងទៅកាន់៥គោលដៅ នៅស្រុកមណ្ឌលសីមា ដើម្បីចាក់ជូនកម្មករ កម្មការិនីដែលកំពុងបំរើការក្នុងរោងចក្រចំនួន៥ធំដូសទី១ ចំនួន១០៣៦០ នាក់ ក្នុងស្រី៦១១២នាក់ ។

លោក ញឹម សុវណ្ណារ៉ូ បន្ថែមថា បេសកម្មថ្ងៃទី១នេះ គឺទទួលបានជោគជ័យ ដោយក្រុមមហាគ្រួសាររថយន្ត OFF ROAD មានចំនួន៦រថយន្ត បានសហការជាមួយកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្រ្តីរដ្ឋបាលខេត្តកោះកុង ក្រុមគ្រូពេទ្យ បានធ្វើការចាក់ជូនកម្មករ កម្មការិនីបានលឿនលើសពីកាគ្រោងទុក ។

លោក បន្ថែមទៀតថា សម្រាប់ថ្ងៃទី២៣នេះ ក្រុមមហាគ្រួសាររថយន្ត OFF ROAD បានប្រចាំការរងចាំដឹកវ៉ាក់សាំង ដើម្បីចាក់ជូនបងប្អូនប្រជាពលរដ្ឋ នៅ៣មណ្ឌលផ្សេងទៀត ។


សមាជិកក្រុមមហាគ្រួសាររថយន្ត OFF ROAD បានបង្ហាញពីឆន្ទៈខ្ពស់ នឹងសប្បាយរីករាយ សហការជាមួយរាជរដ្ឋាភិបាល មន្រ្តីគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមដឹកវ៉ាក់សាំង ចាក់ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះប្រឈមនឹងការរីករាលដាលជំងឺកូវីត-១៩ នៅខេត្តកោះកុង ។ ហើយសន្យាថា នឹងបន្តចូលរួមកិច្ចការសង្គមផ្សេងទៀតប្រសិនបើរាជរដ្ឋាភិបាលត្រូវការ ក្នុងនោះក្រុមមហាគ្រួសាររថយន្ត OFF ROAD ក៏ធ្លាប់មានសកម្មភាពធំៗ ដូចជា ការជួយផ្សព្វផ្សាយបរិស្ថាន និងតំបន់អេកូទេសចរណ៍ ក្នុងព្រៃជ្រៅៗ សកម្មភាពមនុស្សធម៌ និងសកម្មភាពអភិវឌ្ឍកីឡា OFF ROAD ។


សូមបញ្ជាក់ថា បេសកម្មចូលរួមដឹកវ៉ាក់សាំង នៅខេត្តកោះកុងនាពេលនេះ គឺដឹកនាំដោយ ឯ ឧ ទៀ ស្យាម ប្រធានក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានសហការជាមួយកងយោធិពលខេមរភូមិន្ទ ក្រុមការងារក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តកោះកុង ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner