កូវីដ១៩៖ ថៃស្លាប់៥១នាក់ទៀត ស្លាប់ប្រចាំថ្ងៃដ៏ច្រើនពុំធ្លាប់មាន

ទីភ្នាក់ងារសារព័ត៌មានថៃបានចេញផ្សាយ នាព្រឹកថ្ងៃទី២៣ មិថុនា ២០២១នេះថា ២៤ម៉ោងចុងក្រោយនេះ ថៃមានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ ចំនួន៥១នាក់បន្ថែមទៀត និងឆ្លងថ្មី ចំនួន៣១៧៤ទៀត។

ចំនួនស្លាប់ប្រចាំថ្ងៃបែបនេះបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត បន្ទាប់ពីកាលពីថ្ងៃទី២៧ ឧសភា ដែលមានស្លាប់៤៧នាក់។ ក្នុងករណីឆ្លងថ្មីជាង៣ពាន់នាក់នេះ មាន៣៦នាក់ឆ្លងក្នុងពន្ធនាគារ។ ចាប់តាំងពីរលកទី៣ កាលពីថ្ងៃទី១ មេសា មានការឆ្លងថ្មីដល់ទៅជិត២០ម៉ឺននាក់ តែជាសះស្បើយវិញ ជាង១៦ម៉ឺននាក់។

ចាប់តាំងពីមានឆ្លងដំបូង កាលពីដើមឆ្នាំ២០២០ ថៃមានអ្នកកើតកូវីដ១៩ ចំនួនជិត២៣ម៉ឺននាក់ ជាសះស្បើយជិត១៩ម៉ឺននាក់ ស្លាប់១៧៤៤នាក់ហើយ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner