រដ្ឋមន្រ្តីក្រសួងការបរទេសចក្រភពអង់គ្លេសលោក Dominic Raab បានជួបជាមួយរដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ ដើម្បីពិភាក្សាពីមហិច្ឆតាអាកាសធាតុរបស់កម្ពុជា

អត្ថបទដោយ៖
AMS OneMinute

🇰🇭🤝🇬🇧

នៅថ្ងៃទី២៣ មិថុនា ២០២១ រដ្ឋមន្រ្តីក្រសួងការបរទេសចក្រភពអង់គ្លេសលោក Dominic Raab បានជួបជាមួយរដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ ដើម្បីពិភាក្សាពីមហិច្ឆតាអាកាសធាតុរបស់កម្ពុជា មុនការឈានមកដល់នៃកិច្ចប្រជុំកំពូលនៃការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាតិ (COP26) និងអាទិភាពរួមដូចជាធ្វើការឆ្ពោះទៅកាន់ការកំណត់ការបំភាយឧស្ម័នត្រឹមសូន្យ (NetZero) ការដាំដើមឈើឡើងវិញ ក៏ដូចជាជីវៈចម្រុះ និងពាណិជ្ជកម្មសត្វព្រៃខុសច្បាប់។

រដ្ឋមន្រ្តីការបរទេសក៏បានសង្កត់លើទំនាក់ទំនងដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៣០ឆ្នាំ ចាប់តាំងពីចក្រភពអង់គ្លេសបានបើកស្ថានទូតនៅកម្ពុជាឡើងវិញ។ លោកមានសេចក្តីសោមនស្សរីករាយជាមួយនឹងការរីកចម្រើនដែលប្រទេសកម្ពុជាទទួលបានពីការរីកលូតលាស់លើអាជីវកម្មរបស់ខ្លួន រួមទាំងស្តង់ដារនៃការអប់រំ និងការថែរក្សាសុខភាព។

ប្រភព៖ ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា

ads banner