ស្វាយចន្ទី ភាគច្រើនអាចរកបាននៅតំបន់ត្រូពិកមួយចំនួនដូចជា ឥណ្ឌា វៀតណាម កូតឌីវ័រ និងស្រីលង្កា

អត្ថបទដោយ៖
AMS OneMinute

ស្វាយចន្ទី ភាគច្រើនអាចរកបាននៅតំបន់ត្រូពិកមួយចំនួនដូចជា ឥណ្ឌា វៀតណាម កូតឌីវ័រ និងស្រីលង្កា។ គ្រាប់របស់វា ថ្លៃជាងសណ្ដែកដីធម្មតាដល់ទៅ ៧ដង។

គេប្រមូលផលបានតែ ១ដងប៉ុណ្ណោះក្នុង១ឆ្នាំ ហើយត្រូវយកចិត្តទុកដាក់ខ្លាំងក្នុងការកែច្នៃវា ព្រោះវាមានសារធាតុពុលម្យ៉ាងឈ្មោះ Urushiol ដែលអាចបង្កជាការរលាក រមាស់ និងពងបែកដល់អ្នកបរិភោគ។

ការឆ្កឹះយកគ្រាប់ ការដាក់រំលីង និងការបកសំបក សុទ្ធតែត្រូវធ្វើឡើងដោយដៃ។ តម្លៃ និងចំណាត់ថ្នាក់នៃគ្រាប់ស្វាយចន្ទីនីមួយៗ ស្ថិតលើពណ៌ ទំងន់ និងសណ្ឋានរបស់វា។ គ្រាប់ដែលមូលល្អ អាចលក់ចេញក្នុងតម្លៃ ៣៤ដុល្លារ ក្នុង១គីឡូក្រាម។

ក្នុងឆ្នាំ២០១៧ គ្រាប់ស្វាយចន្ទីនេះបានលក់ដាច់អស់ជាង ៧៧តោនឯណោះ។ ប៉ុន្តែសព្វថ្ងៃ អាជីវកម្មគ្រាប់ស្វាយចន្ទីនេះកំពុងជួបប្រទះបញ្ហាប្រឈមរួមមានបម្រែបម្រួលអាកាសធាតុ ដែលប៉ះពាល់ដល់គុណភាព និងបរិមាណគ្រាប់ស្វាយចន្ទីពេលប្រមូលផល។

🎥 Business Insider

ads banner