កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដាក់ចេញផែនការអភិវឌ្ឍរយៈពេលវែងក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន (មានវីដេអូ)

ព្រះសីហនុ៖ កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ បានដាក់​ចេញ​ផែនការ​អភិវឌ្ឍរយៈពេល​វែង ក្រោយ​ឆ្នាំ ២០៣០ ដើម្បី​ពង្រឹង និង​ពង្រីក​សមត្ថភាព នៃ​ការផ្តល់សេវាជូន​អតិថិជន ក្នុងនោះ​រួមមានគម្រោង​កសាងចំណត​កុងតឺន័រ​ទី​៤ ប្រវែង១.៣០០ម៉ែត្រគុណ​នឹង៥៥០ម៉ែត្រ ចំណត​កុងតឺន័រ​ទី​៣ ប្រវែង១.០៥០ម៉ែត្រ គុណ​នឹង៥៥០ម៉ែត្រ ចំណតកុងតឺន័​រថភ្លើង ប្រវែង២៥០ម៉ែត្រគុណ​នឹង១.៧០០ម៉ែត្រ អភិវឌ្ឍន៍​តំបន់​រដ្ឋបាល និង​សេដ្ឋកិច្ច៥៤ហិកតា និង​តំបន់​គយ​ត្រួតពិនិត្យ​ទំនិញ ប្រវែង៦៥០ម៉ែត្រគុណ​នឹង២០០ម៉ែត្រ​ ។​

​ដោយឡែកផែនការ​អភិវឌ្ឍរយៈពេល​ខ្លីឆ្នាំ​២០១៧-២០២៥ កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ មាន​ផែនការ​អភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ ចំណត​កុងតឺន័រ ជម្រៅ១៤,៥ម៉ែត្រ ក្នុងនោះគម្រោង​កសាង​កំពង់ផែទឹក​ជ្រៅ ចំណត​កុងតឺន័រជំហាន​ទីមួយ ប្រវែង៣៥០ម៉ែត្រ ជំហាន​ទី​ពីរ ប្រវែង ៣០០ម៉ែត្រ និង​ជំហាន​ទី​បី ប្រវែង៣០០ម៉ែត្រ ​។​

សូមជម្រាបថា កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ បាន​ចូល​ទីផ្សារមូល​ប​ត្រ​កម្ពុជា បោះផ្សាយ លក់​ភាគហ៊ុនបាន​បញ្ចុះតម្លៃ ១០% នៃ​តម្លៃ​សេវា​លើកដាក់​កុងតឺន័រ និង​បាន​អភិវឌ្ឍ​ចំណត កំពង់ផែ​ពហុ​បំណង​ ។​ ​ដោយឡែកទាក់ទង​ការងារ​អាជីវកម្ម និង​ហិរញ្ញវត្ថុឆ្នាំ​២០២០ បើធៀប​នឹង​ឆ្នាំ​២០១៩វិញ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មាន​ទំនិញ​ឆ្លងកាត់ចំនួន៦លាន៦០ម៉ឺន១ពាន់៨០៤តោន កើនឡើង 0,៨៣% បរិមាណ​នាវា​ឆ្លងកាត់ មាន​ចំនួន១.៥៨២គ្រឿង ថយចុះ ៤,៨១% បរិមាណ​កុងតឺន័រ​ឆ្លងកាត់ មាន​ចំនួន៦៤១.៨៤២កុងតឺន័រ (TEUs) កើនឡើង​០,៤១% និង​ចំណូល​សរុប មាន​ចំនួន ៣១ម៉ឺន១ពាន់៨១៣លាន៧៦ម៉ឺន៩ពាន់រៀល ថយចុះ​ចំនួន​៧% ​៕ ប្រភព៖ រស្មីកម្ពុជា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner