សម្ដេច ស ខេង ផ្ដល់កិត្តិយសទទួលជួប លោកជំទាវ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ដែលបញ្ចប់អាណត្តិ ដេីម្បីសម្ដែងការគួរសម និងជម្រាបលា

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់កិត្តិយសទទួលជួប លោកជំទាវ Eva Nguyem Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ដែលបញ្ចប់អាណត្តិ ដេីម្បីសម្ដែងការគួរសម និងជម្រាបលា នៅទីស្ដីការក្រសួងមហាផ្ទៃ។

នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនៅក្នុងអាណត្តិការងាររបស់ លោកជំទាវ Eva Nguyem Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ដែលបានផ្ដល់កិច្ចសហការល្អ ដែលវត្តមានរបស់លោកជំទាវក៏បានលើកកម្ពស់ថែមទៀតដល់ទំនាក់ទំនងកម្ពុជា-បារាំង។

លោកជំទាវ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ក៏បានមានប្រសាសន៍ថ្លែងអំណរគុណផងដែរ ចំពោះកិច្ចសហប្រតិបត្តិការកន្លងមកដែលក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល បានបង្កលក្ខណៈងាយស្រួលក្នុងការបំពេញបេសកកម្មរបស់លោកជំទាវ បានយ៉ាងល្អប្រសើរ ប្រកបដោយជោគជ័យ និងបង្កើនចំណងមិត្តភាពរវាងកម្ពុជា-បារាំងផងដែរ។ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner