អូស្រា្តលីបិទខ្ទប់ការធ្វើដំណើររបស់ប្រជាជននៅទីក្រុងស៊ីដនី ដើម្បីទប់ស្កាត់កុំអោយវីរុសកូវីដ១៩បប្លែងខ្លួនថ្មី Delta ឆ្លងទៅតំបន់ផ្សេងទៀត (មានវីដេអូ)

អូស្រ្តាលី៖ ប្រជាពលរដ្ឋដែលរស់នៅទីក្រុងស៊ីដនី ត្រូវបានហាមឃាត់មិនអោយចាកចេញពីទីក្រុង ក្នុងគ្រាដែលអាជ្ញាធរអូស្រ្តាលីកំពុងប្រឹងប្រែងកាត់ផ្តាច់ការកើនឡើងករណីឆ្លងវីរុសកូវីដ១៩បប្លែងខ្លួនថ្មី Delta (ដែលមានប្រភពដើមនៅឥណ្ឌា) កុំអោយឆ្លងទៅតំបន់ផ្សេងទៀត ។

អភិបាលរដ្ឋ New South Wales លោកស្រី Gladys Berejiklian បានប្រកាសពីការរឹតបន្តឹងថ្មី ដែលនឹងត្រូវអនុវត្តសម្រាប់សប្តាហ៍ក្រោយ រួមទាំងការហាមឃាត់ជាបន្ទាន់លើការធ្វើដំណើរដែលមិនចាំបាច់ចេញពីទីក្រុងស៊ីដនី និងការដាក់កម្រិតលើការជួបជុំ ។ លោកស្រីបានសង្កត់ធ្ងន់ថា ប្រជាជនចំនួន៥លាននាក់នៅទីក្រុងស៊ីដនី គឺស្ថិតនៅក្រោមការហាមឃាត់ការធ្វើដំណើរ ដែលអនុវត្តទៅលើតំបន់របស់រដ្ឋាភិបាលក្នុងតំបន់ចំនួន៧ ដែលករណីឆ្លងកូវីដ១៩ត្រូវបានរកឃើញ ។

គួរកត់សម្គាល់ ការផ្ទុះករណីឆ្លងចុងក្រោយបង្អស់ត្រូវបានរកឃើញលើក្រុមអ្នកបើកយន្តហោះអន្តរជាតិ ដែលបានឆ្លងវីរុសបំប្លែងខ្លួនថ្មី Delta ដែលត្រូវបានគេរកឃើញដំបូងនៅឥណ្ឌា ។ ទន្ទឹមនេះ ក្រុមមន្រ្តីអូស្រ្តាលីបានអំពាវនាវឱ្យអ្នករស់នៅទីក្រុងស៊ីដនី អនុវត្តតាមច្បាប់ថ្មីខាងលើ ដោយសារតែវីរុសបំប្លែងខ្លួនថ្មីដែលរកឃើញនេះគ្រោះថ្នាក់ជាងមុន ៕ ប្រភព៖ AFP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner