ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអនុវត្តច្បាប់ទៅលើបណ្ដាញសកម្មជនខុសច្បាប់ជ្រកក្រោមផ្លាកនៃអង្គការមាតាធម្មជាតិ

(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មជ្ឈដ្ឋានជាតិ-អន្តរជាតិមួយចំនួន មានការចាប់អារម្មណ៍ទៅ លើអ្វីដែលជាការណ៍នាំទៅដល់ការចាប់ខ្លួនយុវជន០៣រូប ដែលជាបណ្ដាញសកម្មជនខុសច្បាប់នៃចលនា មាតាធម្មជាតិ។ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃសូមបំភ្លឺជូនសាធារណជនជប ដូចតទៅ៖
១- អង្គការមាតាធម្មជាតិ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១២ ដោយមានព្រះតេជគុណព្រះនាម ព្រហ្ម ធម្មជាតិ ជាប្រធាន ។ ក៏ប៉ុន្តែផ្អែកតាមសំណើចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០៧របស់ប្រធានអង្គការនេះ ក្រសួងមហាផ្ទៃ បានយល់ព្រមរំលាយអង្គការ នេះ ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧ ។ តាមមូល ហេតុខាងលើ អង្គការមាតាធម្មជាតិ ពុំមានអត្ថិភាព និងលែងមាននីតិសម្បទាផ្លូវច្បាប់ ក្នុងការ បំពេញការងាររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជាទៀតទេ។
២- ទោះបីជាយ៉ាងនេះក្តី ឈ្មោះ Alexandro Gonzalez Davidson សញ្ញាតិអេស្ប៉ាញ ដែល ឈរពីក្រោយឈ្មោះអង្គការនេះ ហើយដែលត្រូវក្រសួងមហាផ្ទៃបណ្ដេញចេញពីព្រះរាជាណា ចក្រកម្ពុជាកាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតែបន្តធ្វើសកម្មភាពពីក្រៅប្រទេសដើម្បី រក្សាកម្លាំងរបស់ខ្លួនអោយធ្វើសកម្មភាពខុសច្បាប់ ។ ជាក់ស្ដែង កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១ ឈ្មោះនេះបានដឹកនាំកិច្ចប្រជុំជាមួយសកម្មជនរបស់ខ្លួន ០៣រូប ដោយក្នុងកិច្ច ប្រជុំពួកគេបានប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអង្គព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋា ភិបាល ។ ទង្វើទាំងនេះគឺជាផែនការញុះញង់បង្ហោះឲ្យមានការបែកបាក់ជាតិ និងរំលោភបំពាន ទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាបង្ក អសន្តិសុខសង្គម និងប៉ះពាល់ ដល់ស្ថិរភាពជាតិ ដែលអាជ្ញាធរមានសមត្ថកិច្ចចាំបាច់ត្រូវចាត់វិធានការសមច្បាប់ជាធរមាន ៣- ផ្អែកតាមភស្តុតាងឃ្លីបវីដេអូ ដែលសមត្ថកិច្ចចាប់បានបង្ហាញយ៉ាងច្បាស់ថា ការធ្វើសកម្មភាពកន្លងមករបស់ក្រុមបណ្តាញខុសច្បាប់ជ្រកក្រោមផ្លាកនៃអង្គការមានធម្មជាតិ គឺមិនមែនក្នុងបុព្វហេតុស្មោះត្រង់ចំពោះការពារធនធានធម្មជាតិ និងបរិស្ថាននោះទេ។ ផ្ទុយទៅវិញ ការធ្វើសកម្មភាពទាំងនោះ គឺបង្កប់ទៅដោយឧបាយកលទុច្ចរឹតក្នុងបំណងញុះញង់ អុជអាល កៀរគរកម្លាំង អោយងើបបះបោរបង្កើតឲ្យមានភាពចលាចលវឹកវរក្នុងប្រទេស។ ចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣រូបក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើ សកម្មភាព ក្រោមផ្លាកអង្គការមាតាធម្មជាតិប៉ុន្តែការពិតគឺចង់ឲ្យមានការងើបបះបោរប្រឆាំងហើយ ឈានទៅ ផ្ដួលរលំរាជរដ្ឋាភិបាល តាមវិធានការណ៍ផ្ទុយ និងគោលការណ៍នៃលទ្ធិប្រជាធិបតយ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner