​ពលរដ្ឋ និង​​និស្សិត​កម្ពុជា ដែល​កំពុងជាប់គាំង​នៅ​ឥ​ណ្ឌានឹងបានមកដល់កម្ពុជានៅថ្ងៃសុក្រខាងមុខនេះ

ភ្នំពេញៈពលរដ្ឋ និង​និស្សិត​ទាំង៧៦នាក់ដែលកំពុងជាប់គាំងនៅប្រទេសឥណ្ឌា នឹងត្រូវ​ធ្វើដំណើរ​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ តាម​ជើងយន្តហោះ​ពិសេស​អាកាសចរណ៍​ឥណ្ឌា​លេខ AI 1304 នៅ​ថ្ងៃទី ២៥ ខែមិថុនា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា បញ្ជាក់ឱ្យដឹង។

ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២១នេះ ឱ្យដឹងថាយោងតាម​ការសម្រេចរ​បស់​រាជរដ្ឋាភិបាលស្ថាន​ឯកអគ្គរាជទូត​កម្ពុជា បាន​សម្រប​សម្រួល​ជាមួយ​អាជ្ញាធរ​ឥណ្ឌា ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ និង និស្សិត​ខ្មែរចំនួន ៧៦នាក់ ដែល​ជាប់គាំង​នៅ​ប្រទេស​ឥណ្ឌា។​

ពលរដ្ឋ និង​និស្សិត​ទាំង៧៦នាក់​នេះ នឹងត្រូវ​ធ្វើដំណើរ​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ តាម​ជើងយន្តហោះ​ពិសេស​អាកាសចរណ៍​ឥណ្ឌា​លេខ AI 1304 នៅ​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ វេលា​ម៉ោង ១៤:២០ (​ម៉ោង​នៅ​កម្ពុជា​)​។ ក្នុងការ​ចេញដំណើរ​នេះ​ក៏​នឹងមានមន្ត្រី​ស្ថានទូតទទួលបន្ទុក​ផ្នែក​ការងារ​កុងស៊ុល​ជួយ​សំរួល និង​ជូន​ដំណើរ​ទៅ​អាកាសយានដ្ឋាន អន្តរជាតិ​ឥន្ទ្រា​គន្ធ (Indira Gandhi International Airport) ក្រុង​ញូ​ដែ​លី​ ។​

​ប្រភពដដែលបន្តថា ចាប់តាំងពី​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 នៅ ឆ្នាំ ២០២០ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌា បានយកចិត្តទុកដាក់ ធ្វើការ​សម្របសម្រួលប្រគេន និង​ជូន​ព្រះសង្ឃ ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ប្រទេស ឥណ្ឌា នេ​ប៉ាល់ ប៉ា​គី​ស្ថាន ស្រីលង្កា និង​បង់​ក្លា​ដេ​ស ចំនួន ២១៧ អង្គ​/​នាក់៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner